adverise with khmeread Untitled 1

បុរស​ម្ចាស់​ទូក​ទេសចរណ៍​នៅ​កំពត​ត្រូវ​តុលាការ​ឃុំខ្លួន​

    កំពត ៖ បុរស​ម្ចាស់​ទូក​ទេសចរណ៍​ឈ្មោះ​ តុ​ក មីន​កា​លីម ​ហៅ ​សុខ លីម​ អាយុ​៤៤​ឆ្នាំ ​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តកំពត​ ចេញ​ដី​កាឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​រួច​ហើ​យ ដោយ​ចោទប្រកាន់​ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា ក្រោយ​ទូក​ទេសចរណ៍​មួយគ្រឿង​លិច បណ្តាលឱ្យ​ជនរងគ្រោះ​៤​នាក់​ស្លាប់​។

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​ម៉ៅ ច​ន្ធ័​មធុ​រិ​ទ្ធ​ ស្នងការ​ប៉ូលិស​ខេត្តកំពត​បញ្ជាក់ថា ទូក​ទេសចរណ៍​មួយគ្រឿង​ដែលមាន​ដឹក​អ្នក​ទេសចរណ៍​ជាង​៧០​នាក់​មើ​ល​ថ្ងៃ​លិច​និង អំពិលអំពែក​ពេលយប់ បាន​លិច​នៅ​ព្រែក​កំពង់បាយ​ក្នុង​ក្រុង​កំពត កាលពី​យប់​ថ្ងៃ​១៤ ​វិច្ឆិកា​ ២០១៦ កន្លងទៅនេះ​គឺ​កើត​ឡើង​ដោយសារ​ផ្ទុក​មនុស្សលើស​ចំណុះ និង​​ថា ​មិន​ពាក់​ព័​ន្ធនឹង​ការបុក​ប៉ះ បែក​ទូក​អ្វីឡើយ​៕


adverise with khmeread

មតិយោបល់