adverise with khmeread Untitled 1

ប៉េអឹម​ឃាត់​ជនសង្ស័យ ​២ ​នាក់​ជាមួយ​ម៉ា​ទឹកកក ​១ ​កញ្ចប់​តូច​នៅ​ស្រុក​ព្រៃនប់​

    ព្រះសីហនុ ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ក្បាលហុង បន្ទាយ​ប្រី​យ៍ ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០២ ​នាក់​នៅវេលា​ម៉ោង​១​ និង​៥០​នាទី​រសៀល​ថ្ងៃទី​១៨ ​វិច្ឆិកា ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១.ឈ្មោះ សោម សិត ហៅ សិត ភេទប្រុស អាយុ ២៨​ឆ្នាំ មុខរបរ កម្មករ ទីកន្លែង​កំណើត​និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរុង​លើ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ និង​២.​ឈ្មោះ ចាន់ ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​ម៉ូតូ ទីកន្លែង​កំណើត ក្រុងភ្នំពេញ និង មាន ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​ម្សៅ​ស ថ្លា​១កញ្ចប់​តូច ទូរស័ព្ទដៃ​២​គ្រឿង​ប្រាក់រៀល ៥ ​ម៉ឺន​រៀល​រួច​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់