adverise with khmeread Untitled 1

ថ្លើមពាសមេឃ​!!!​ ចោរ​ ២​ នាក់​ឆក់​កាបូប ចំ​អ្នកការទូត​អាមេរិក​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​២ ​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​អ្នកការទូត​អាមេរិក​ម្នាក់ នៅ​ចំណុច​ផ្លូវ​២៤២​ កែង​ផ្លូវ​៥១ ភូមិ​៤ សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ ​កា​លពី​វេលា​ម៉ោង​១១ ​ថ្ងៃទី​១៩ ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ សួន កា​រុន ភេទប្រុស អាយុ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ផ្ទះជួល​ម្តុំ​ជ្រោយចង្វារ​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ​ យ៉េន ដា​វីត ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មុខរបរ​មិ​ន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ម្តុំ​ជ្រោយចង្វារ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ Megan Mcguire  ភេទ​ស្រី អាយុ៥០​ឆ្នាំ ជនជាតិ អា​មេ​រិច មុខរបរ បុគ្គលិក​ស្ថានទូត​អាមេរិក។​

    បច្ចុប្បន្ន​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕


 

adverise with khmeread

មតិយោបល់