adverise with khmeread 1

ជម្រើសជាតិព័រទុយហ្គាល់បញ្ចេញវីដេអូពេលឈ្នះពានយូរ៉ូធ្វើឱ្យ Cristiano Ronaldo រំភើបចិត្តនិយាយលែងចេញ

    ​Cristiano Ronaldo បាន​ប្រាប់​ទៅកាន់​មិត្ត​រួម​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់ខ្លួន​ថា មេដាយ​ពាន​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប Champions League របស់គាត់​គឺ​គ្មាន​សារៈសំខាន់​អ្វី​នោះឡើយ​បើ​ប្រៀប​ទៅនឹង​ការ​គ្រង​ពាន​ជើងឯក​អឺរ៉ុប Euro 2016 របស់​ពួកគេ នៅក្នុង​ការសន្ទនា​គ្នា​ពី​អារម្មណ៍​ដ៏​រំភើប​មួយ​ក្រោយ​បញ្ចប់​ការប្រកួត​ក្នុង​ទីក្រុង​ប៉ារីស បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងឆ្នាំនេះ​។​

​    ​ក្នុង​វីដេអូ​ដ៏​ថ្មី​សន្លាង​ដែល​ទើប​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល​បញ្ចេញ​មួយ​នេះ ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​បាន​ផ្ញើ​ពាក្យសម្តី​ទៅកាន់​មិត្ត​រួម​ក្រុម​របស់ខ្លួន​ដទៃទៀត ដែល​គាត់​បាន​សង្កត់ធ្ងន់​បំផុត​ទៅលើ​ការងារ​ដ៏​អស្ចារ្យ​របស់​អ្នកចាត់ការ​ទូទៅ​លោក Fernando Santos ។​

​    ​ហើយ Ronaldo ដែល​កំពុង​ព្រលែង​ខ្លួន​នៅ​ល្វែង​ខាងលើ ដែលជា​ញឹកញាប់​ត្រូវបាន​គេ​ម៉ាក់​ងាយ​ថា​ជា​មនុស្ស​អាត្មានិយម​នោះ និយាយថា រាល់​ពាន​បុគ្គល និង Champions League គឺ​ងាយស្រួល​នឹង​បំភ្លេចចោល​បំផុត​បើ​ប្រៀបធៀប​នឹង​ជោគជ័យ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​។​

​    ​ដោយបាន​ស្រក់​ទឹកភ្នែក​នៅលើ​ទីលាន​នៅឯ​កីឡដ្ឋាន Stade de France តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ ជាក់ស្តែង​បានបង្ហាញ​ពី​អារម្មណ៍​ដ៏​ដិតដាម​ម្តងទៀត ខណៈដែល​គាត់​បាន​និយាយ​ទៅកាន់​សមាជិក​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​បុគ្គលិក ជាមួយនឹង​លោក Santos ដែល​គាត់​បាន​ផ្តោត​ជា​ចម្បង​សម្រាប់​ការដឹងគុណ​។​

​    ​Ronaldo បាន​និយាយថា "​ខ្ញុំ​ចង់​អរគុណ​ដល់​បុរស​ម្នាក់នេះ (Santos) នៅ​ទីនោះ​។ ជាដំបូង ដោយ​គ្មាន​គាត់ គ្មានអ្វី​ដែល​រឿង​មួយ​នេះ​អាចធ្វើ​ទៅបាន​នោះឡើយ​។ ទី​ពីរ ទៅកាន់​កីឡាករ​គ្រប់គ្នា បុគ្គលិក​គ្រប់គ្នា មនុស្ស​គ្រប់គ្នា​ដែល​បានរួម​ប​ញ្ជូ​ល​ក្នុង​ចម្បាំង​ទទួលបាន​ជ័យជម្នះ​មួយ​នេះ​។ គ្មាន​នរណាម្នាក់​បាន​ជឿជាក់​លើ​ព័រ​ទុយ​ហ្គា​ល់​ឡើយ ប៉ុន្តែ​ជា​ពិត​យើង​បានធ្វើ​វា​។ យើងទាំងអស់គ្នា​។ យើង​បានធ្វើ​វា​។ ខ្ញុំ​ពិតជា​រីករាយ នេះ​គឺ​ថ្ងៃ​ដ៏​រីករាយ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​។ បំភ្លេចចោល​នូវ​រាល់​ពានរង្វាន់​បុគ្គល Champions League របស់​មួយ​នេះ​នៅ​ត្រង់នេះ គឺជា​អំឡុងពេល​ដ៏​រីករាយ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​។ ខ្ញុំ​បាន​យំ​បី ឬ​បួន​ដង​រួចរាល់​ហើយ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់