adverise with khmeread 1

Pogba ស្បែកស? Roberto Gagliardini និយាយថា Paul Pogba ជាកីឡាករគួរឱ្យចាប់អារម្មណ៍បំផុត ដែលគាត់ធ្លាប់បានឃើញ

    ​ខ្សែបម្រើ​របស់​ក្រុម Atalanta កីឡាករ Roberto Gagliardini បាន​ស្វាគមន៍​ការប្រៀបធៀប​ជាមួយនឹង Paul Pogba ប៉ុន្តែ​បញ្ជា​ក់ដោយ​ប្រាកដនិយម​ថា​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​ជា "​កីឡាករ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​" ដែល​គាត់​ធ្លាប់​បានឃើញ​។​

​    ​តារាបាល់ទាត់​វ័យ ២២​ឆ្នាំ​រូបនេះ បាន​ទាក់ទាញ​ក្រសែភ្នែក​របស់​ទស្សនិកជន​នៅក្នុង​ការប្រកួត​ចំនួន​ប្រាំបី​លើក​របស់គាត់​ក្នុងការ​បង្ហាញខ្លួន​ក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A ក្នុង​រដូវ​កាល​នេះ និង​បាន​ឈានទៅដល់​ការកោះហៅ​ក្នុង​ឈុត​បាល់ទាត់​អន្តរជាតិ​ឈុត​ធំ​កាល​នៅ​ដើមខែ​វិច្ឆិកា​នេះ ទោះបី​បី​ប្រកួត​ក្នុង​លី​ក​នោះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ក្តី​។​

​    ​ការងារ​ជាមួយនឹង​បាល់​របស់ Gagliardini នៅក្នុង​តំបន់​កណ្តាល ធ្វើឱ្យ​មនុស្ស​មួយចំនួន​ប្រដូច​គាត់​ទៅនឹង​អតីត​ខ្សែបម្រើ​របស់​ក្រុម Juventus ខណៈដែល​សូម្បីតែ​អ្នកចាត់ការ​ទូទៅ​ក្រុម Atalanta លោក Gian Piero Gasperini ក៏បាន​ហៅ​គាត់​ថា "Pogba ស្បែក​ស​ផងដែរ​"​។​

​    ​ហើយ​ខណៈដែល Gagliardini អាច​មើលឃើញ​ភាគច្រើន​ពិត​ជាមាន​ភាពស្រដៀងគ្នា គាត់​មិនមាន​អារម្មណ៍​ថា​គាត់​មាន​កម្រិត​លេង​ដូច Pogba នោះឡើយ​។​

​    ​Gagliardini បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Gazzetta dello Sport ថា "​ខ្ញុំ​មើលឃើញ​ខ្លួនឯង​ត្រូវគេ​ប្រដូច​ជាមួយ​គាត់​ប៉ុន្តែ​គាត់​គឺ​ពិតជា​ល្អ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​។ គាត់​គឺជា​កីឡាករ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់