Antonio Conte និង Eden Hazard បានទទួលពានរង្វាន់បុគ្គលសម្រាប់ទម្រង់លេងដ៏គួឱ្យភ្ញាក់ផ្អើលរបស់តោខៀវ Chelsea ក្នុងខែតុលា ដោយទទួលបាននូវកិត្តនាមជាអ្នកចាត់ការទូទៅ និងកីឡាករល្អដាច់គេប្រចាំខែរបស់ក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League ។
ក្រោមការណែនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី តោខៀវបានឈ្នះការប្រកួតទាំងបួននៅក្នុងខែតុលា ក្រោយជួបលទ្ធផលមិនស្គាល់រសជាតិជ័យជម្នះក្នុងខែកញ្ញាកន្លងមក។
ក្នុងចំណោមលទ្ធផលទាំងនោះលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍បំផុតក្នុងខែតុលារបស់ពួកគេ គឺជ័យជម្នះ ៤-០ ទៅលើអតីតអ្នកចាត់ការចាស់របស់ពួកគេលោក Jose Mourinho ដែលកាន់កាប់ក្រុមបិសាចក្រហម Manchester United បច្ចុប្បន្ន ដែលជ័យជម្នះមួយនេះបានជួយឱ្យតោខៀវមានលទ្ធភាពហក់ចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំងបួន៕
