បុរស​ណា​មិន​ឈឺចាប់​! គ្រាន់តែ​ថើប Jennifer Lopez មួយ​ខ្សឺត​សោះ ត្រូវ​ប្រពន្ធ​លែង​ចោល​

    ​តារាចម្រៀង Marc Anthony បាន​ដាច់​គ្នា​ពី​ប្រពន្ធ​របស់គាត់​ហើយ​បន្ទាប់ពី​រៀបការ​ទើបតែ​បាន ២ ឆ្នាំ​។ 

​    ​ទស្សនា​វ​ដ្តី TMZ បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី ១៨ ថា តារាចម្រៀង​អាមេរិក​ឡាទីន​រូបនេះ​ត្រូវបាន​ប្រពន្ធ​ជាតា​រា​បង្ហាញ​ម៉ូត​សញ្ជាតិ​វ៉េ​ណេ​សុ​យ​អេ​ឡា Shannon De Lima អាយុ ២៨ ឆ្នាំ សុំ​លែង​។ 

​    ​ដំណឹង​នេះ​កើតឡើង​នៅ​ថ្ងៃ​បន្ទាប់ពី​តារាចម្រៀង​អាយុ ៤៨ ឆ្នាំ​រូបនេះ​ថើប​អតីត​ប្រពន្ធ​របស់ខ្លួន Jennifer Lopez អាយុ ៤៧ ឆ្នាំ ខណៈ​កំពុង​សម្តែង​លើ​ឆា​កនៅ​កម្មវិធី Latin Grammys ក្នុង​ទីក្រុង​ឡាស​វ៉េ​ហ្គាស កន្លែង​ដែល​ពួកគេ​សម្តែង​រួមគ្នា​។ 

​    ​បន្ទាប់ពី​ការ​ថើប​ដ៏​វីវក់​នេះ​រួចមក Marc Anthony បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​សម្រាល​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ Jennifer Lopez​ដោយ​សំអាងថា​គាត់​ក៏​ធ្លាប់​ថើប​លេងសើច​ជាមួយ​មិត្តភក្តិ​ពេល​ជិះ​យន្តហោះ​ឯកជន និង ថតរូប​ចែករំលែក​លើ Instagram ដែរ​។ 

​    ​គាត់​និយាយ​នេះ​ដើម្បី​ឱ្យគេ​គិតថា គាត់​ធ្លាប់​ដើរ​ថើប​មាត់​គេ​គ្រប់គ្នា​ដើម្បី​កុំឱ្យ​ប្រពន្ធ​ខឹង​។ 

​    ​ប្រភព​មួយ​បាន​ទទូច​ប្រាប់​ទស្សនា​វ​ដ្តី TMZ ផងដែរ​ថា Marc Anthony រង​សម្ពាធ​ពី​ទស្សនិកជន​ដែល​បង្ខំ​ឱ្យ​គាត់​ថើប Jennifer Lopez លើ​ឆាក​។ ប៉ុន្តែ​ក្រោយមក​ក៏​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ទាំងពីរ​បានជា​នា​នឹង​គ្នា​វិញ​។​

​    ​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ អ្នកគ្រប់គ្រង​របស់ Jennifer Lopez បាន​ប្រាប់ TMZ ថា តារាចម្រៀង​របស់ខ្លួន​ពិតជា​មិនបាន​ត្រឡប់​ទៅរក​អតីត​ស្វាមី ១០០ ភាគរយ​៕

 

Untitled 1 copy
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...