adverise with khmeread 1

Sir Alex មកបោះប្រ៊ុយយ៉ុងដើម្បីបំបាក់ Arsenal?

    ​គាត់​ជា​អ្នកដឹកនាំ​ម្នាក់​ដែល​ធ្វើឱ្យ​បិសាច​ក្រហម Manchester United ទទួលបាន​ជោគជ័យ​ខ្លាំងក្លា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ហើយ Sir Alex Ferguson បានធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​អតីត​ជំរំ​ហ្វឹកហាត់​ក្លឹប​ចាស់​របស់គាត់ មុន​ជំនួប​ដ៏​សំខាន់​របស់​ពួកគេ​ជាមួយនឹង​កាំភ្លើង​ធំ Arsenal នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។​

​    ​Ferguson ពិតប្រាកដ​ណាស់​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅឯ​បិសាច​ក្រហម កន្លែង​ដែល​គាត់​បាន​ដឹកនាំ​ក្លឹប​ឆ្ពោះទៅកាន់​ការកាន់កាប់​ពាន​ចំនួន​៣៨ រួមបញ្ចូល​ជាមួយនឹង​ពាន​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League ចំនួន​ពីរ​សម័យកាល មុនពេល​ដែល​គាត់​បានប្រកាស​បញ្ចប់រ​ជ្ជ​កាល​របស់ខ្លួន​កាលពី​ឆ្នាំ ២០១៣​។​

​    ​វីរបុរស​ក្នុងនាម​ជា​អ្នកដឹកនាំ​លំដាប់​កំពូល​រូបនេះ បាន​ត្រឡប់​ទៅកាន់​អតីត​ក្លឹប​ចាស់​របស់គាត់​វិញ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ខណៈដែល​គាត់​បានធ្វើ​ដំណើរ​ទៅ​ទស្សនា​ជំរំ​ហ្វឹកហាត់ Aon ស្រប​ពេលដែល​អតីត​កីឡាករ​គាត់​មួយចំនួន​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​។​

​    ​បុរស​ជនជាតិ​ស្កុ​តឡែ​ន​វ័យ ៧៤​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាប់​រូបភាព​ជាប់​ខណៈ​កំពុងធ្វើដំណើរ​ចូលទៅក្នុង​ជំរំ​ហ្វឹកហាត់​ក្រុម​បិសាច​ក្រហម​ជាមួយនឹង​ឡាន​ម៉ាក Mercedes របស់លោក ដែល​អមដំណើរ​មកជា​មួយ​ដោយ​ភរិយា​របស់គាត់ អ្នកស្រី Cathy ។​

​    ​នេះ​ប្រហែលជា Ferguson ធ្វើដំណើរ​មក​ទស្សនា​ដើម្បី​ផ្តល់នូវ​ដំ​បូ​ន្ម​ន​ខ្លះ​ទៅដល់​អ្នកចាត់ការ​ទូ​ទៅ​បច្ចុប្បន្ន​លោក Jose Mourinho ដែល​កំពុង​រៀបចំ​ក្រុម​បិសាច​ក្រហម​របស់គាត់​សម្រាប់​ទទួលភ្ញៀវ​របស់​ក្រុម​លោក Arsene Wenger៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់