adverise with khmeread 1

ប្រធានក្លឹប Atlético និយាយថាគាត់មិនជឿមានលទ្ធភាពណាមួយដែលអាចដឹកដៃ Griezmann ចេញទៅក្រៅបានឡើយ

    ​ប្រធាន​ក្លឹប Atletico Madrid លោក Enrique Cerezo និយាយថា មិនមាន​ឱកាស​ណាមួយ​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម Antoine Griezmann របស់គាត់ អាច​ចូលរួម​ជាមួយនឹង​អធិរាជ​ស Real Madrid ឬ​បិសាច​ក្រហម Manchester United នោះឡើយ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ មាន​ទំនាក់ទំនង​ផ្សាភ្ជាប់​យ៉ាងគំហុក​នៃ​ការដោះដូរ​ចេញទៅ​កាន់​ក្លឹប​យក្ស​ធំៗ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ បន្ទាប់ពី​បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់គាត់​សម្រាប់​ក្លឹប និង​ប្រទេស​។​

​    ​ពាក្យ​ចចាមអារ៉ាម​នៃ​ការផ្ទេរ​មួយ​ទៅកាន់​ទឹកដី Old Trafford ត្រូវបាន​ផុស​ឡើង ខណៈដែល​តារាបាល់ទាត់​រូបនេះ​ផ្ទាល់​បាន​ទទួលស្គាល់ថា គាត់​នឹង​រីករាយ​ជាមួយ​ឱកាស​ដើម្បី​លេង​ជាមួយនឹង​មិត្ត​រួម​សញ្ជាតិ​របស់ខ្លួន Paul Pogba ស្រប​ពេលដែល​ម្ចាស់​ជើងឯក​ក្លឹប​កំពូល​អឺរ៉ុប​រដូវ​កាល​មុន ក៏បាន​ផ្សាភ្ជាប់​ជាមួយនឹង​ការដេញថ្លៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី លោក Cerezo បានបង្ហាញ​ពី​បំណង​ទាត់ចោល​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ និង​រាល់​ការផ្តល់​សំណើ​នានា​សម្រាប់​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​របស់ខ្លួន​។​

​    ​Cerezo បានបញ្ជាក់​ប្រាប់​វេ​ប​សាយ Onda Cero ថា "​ខ្ញុំ​មិន​ជឿថា​មានលទ្ធភាព​ណាមួយ​ដែល Griezmann នឹង​ទៅ​អធិរាជ​ស ឬ​ទៅកាន់​ក្លឹប​ដទៃ​ផ្សេង​ទៀតឡើយ​។ ទីនេះ​មាន​ទំនាក់ទំនង​ដ៏​ល្អ​អស្ចារ្យ​មួយ​ជាមួយនឹង Real Madrid ដែល​យើង​គោរព​ដូចជា​ប្រជាជន និង​អ្នកជិតខាង​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់