adverise with khmeread 1

និស្ស័យរបស់ Marcus Reus ជាមួយនឹងបញ្ហារបួសនៅតែបន្ត! ទើបតែត្រឡប់ពីរបួស ៦ ខែ ឥឡូវរបួសទៀតពេលហ្វឹកហាត់

    ​ប្រិយមិត្ត​បាល់ទាត់​ប្រាកដ​ជាមាន​អារម្មណ៍​អាណិតអាសូរ និង​នឹកនា​យ៉ាងខ្លាំង​ជាមួយនឹង​វត្តមាន​របស់​ខ្សែប្រយុទ្ធ​ក្រុម Borussia Dortmund កីឡាករ Marco Reus ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ ទើបតែ​បានធ្វើការ​វិលត្រឡប់​ពី​បញ្ហា​របួស​រយៈពេល​ប្រាំ​មួយខែ​កន្លងមក និង​ត្រូវបាន​គេ​រំពឹងទុក​ថា​គាត់​នឹង​អាច​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ក្រុម​របស់លោក Thomas Tuchel ក្នុង​រដូវ​កាល​នេះ​ក្នុងជំនួប​យក្ស​ប្រចាំ​លី​ក​ជាមួយនឹង Bayern Munich នា​រាត្រី​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី ភ័ព្វសំណាង​ដ៏​អាក្រក់​ជាមួយនឹង​បញ្ហា​របួស​របស់ Reus ត្រូវបាន​បន្ត ខណៈ​ដែលមាន​ព័ត៌មាន​កំពុង​លេចឡើង​ថា ប្រធាន​ក្រុម​រូបនេះ បច្ចុប្បន្ន​ត្រូវបាន​ដើរ​ចេញពី​ការប្រកួត​បន្តទៀត បន្ទាប់ពី​ទទួលរង​នូវ​បញ្ហា​របួស​មួយទៀត​។

​    ​វេ​ប​សាយ​អាល្លឺម៉ង់ BILD បាន​រាយការណ៍​ថា Reus បានទទួល​បញ្ហា​របួស​កែងជើង ហើយ​ក្លឹប​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ពី​បញ្ហា​មួយ​នេះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Thesportbible

មតិយោបល់