adverise with khmeread 6

កើតរឿង​ធំ​....​ជួល​ស្ត្រី​ខ្មែរ​ពរ​ពោះ​ជំនួស​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ ​៣ ​នាក់​ក្នុង​នោះក៏មាន​មន្ត្រីក្រសួងពាណិជ្ជកម្ម​ម្នាក់ដែរ​

    ភ្នំពេញ ៖ នៅ​ស្រុក​ខ្មែរ​គេ​ធ្លាប់​ឃើញ​ក្នុង​កុន​បរទេស ឥឡូវ​រឿង​ពិត​បែបនេះ​បានកើត​ឡើង​នៅលើ​ទឹកដី​អង្គរ​នៃ​យើង​ហើយ។ នៅពេលដែលបណ្តា​ប្រទេស​ដទៃ​ចេញ​ច្បាប់​បិទ​មិន​ឱ្យមាន​ការជួល​ស្រី្ត​ឱ្យ​ពរ​ពោះ​ដើ​ម្បី​កេកើ​ត​កូន​ជំនួស បណ្តាញ​អ្នកជំនួញ​មុខរបរ​នេះ បាន​ហូរ​ចូល​កម្ពុជា ហើយ​ប​ង្កើ​ត​មេខ្យល់​ឱ្យ​ដើរ លួងលោម អូសទាញស្ត្រី​ឱ្យ​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស​អ្នក​ដែល​ចង់​បានកូន ហើ​យ​រហូតដល់​ក្រុម​ "​មនុស្ស​ប្រុស ស្រឡាញ់​ប្រុស​ដូចគ្នា" ​ចង់បាន​កូន ក៏​មក​កម្ពុជារ​កកូន​ដែរ។​

    មុខ​ជំនួញ​មួយ​នេះធ្វើ​ឱ្យ​ពួក​ឈ្មួញ​ចំណេញ​កប់​ពពក ព្រោះ​អ្នក​ចង់​បានកូន​ត្រូវ​ចំណាយ ​៥​ ម៉ឺ​ន​ដុល្លារ សម្រាប់​ការ​ពរ​ពោះ​ជំនួស​ ដើម្បី​បានកូន។ ​ក្នុងដំណាក់កាល​អន្តរ​កាល នេះ​កម្ពុជា​មិនទាន់មាន​ច្បាប់​ទប់​ស្តា​ត់​អំពើ​ជួល​ស្ត្រី​ឱ្យ​ពរ​ពោះ​ជំនួស បើកម្ពុជា​មិន​ទប់ស្កាត់​អំពើ​នេះ​ទេ ប្រទេស​នេះ​នឹងក្លាយជា "​សហគ្រាស​ផលិត​មនុស្ស​"​។​

    ក្នុង​ក្រមរដ្ឋប្បវេណី​កម្ពុជា​បានចែង​ថា "​កូន​ដែល​កើត​ចេញពី​ផ្ទៃ​អ្នកណា​ជា​កូន​របស់​អ្នកនោះ...​តែ​អ្នកវិទ្យាសាស្ត្រ​ថា DNA ត្រូវ​ជាមួយ​អ្នកណា​ជា​កូន​អ្នកនោះ ...???"​។​

    ខាងក្រោម​នេះ​គឺ​ពួក​បណ្តាញរ​កស៊ី​ជួល​ស្ត្រី​ឱ្យ​ពរ​ពោះ​ជំនួស​ដែល​ធ្លាប់រ​កស៊ី​នៅ​ប្រទេស​ថៃ តែ​ដល់​ប្រទេស​ថៃ​ចេញ​ច្បាប់​បិទ ពួកគេ​បាន​ចូលមកកម្ពុជា​ដើម្បី​បន្ត​ជំនួញ​របស់គេ​ដែល​សម​ត្ថ​កិច្ច​កម្ពុជា​ទើ​ប​បង្ក្រាបបាន​កាលពី​ល្ងាច​ថ្ងៃទី​១៨ វិច្ឆិកា ២០១៦​ម្សិលមិញ នៅផ្ទះ​ជួល​មួយ ស្ថិត​ក្នុងភូមិ​ត្រពាំងជើង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។ ​ករណីនេះ​គឺជា​ការ​កេង​ប្រ​វ័ញ្ចលើ​ស្រី្ត​ខ្មែរ​ខ្លាំង​ជាង​អាជីវកម្ម​ផ្លូវភេទ​ទៅទៀត​។​

    យោង​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានឱ្យដឹង​ថា ជ​នស​ង្ស័​យ​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ​ពេញ ឫទ្ធី ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មុខរបរ​មន្ត្រីក្រសួងពាណិជ្ជកម្ម ស្នាក់នៅ​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួន​តាម​ដីកា​លេខ​១៨០​អយរ, ២-​ឈ្មោះ ​សម្បត្តិ  ចរិយា ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំមុខរបរ​គិ​លា​នុប្ប​យិ​កា​សម្ភព​ក្រុង ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​៣-​ឈ្មោះ ​Charles  Tammy  Alayne ភេទ​ស្រី ​អាយុ​៤៩​ឆ្នាំ ជនជាតិអូស្ត្រាលី​ ជា​អ្នក​ជួយទំនុកបម្រុង​គ្រួសារ​ឱ្យមាន​កូន ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    កិច្ចប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​បាន លិខិតឆ្លងដែន​២​ក្បាល​,​ លុយ​ថៃ​៤.៥៦០​បាត​, ​លុយ​អាមេរិក​២.១៤៧​ដុល្លារ​, ​ទូរស័ព្ទ​២​គ្រឿង​, ​លេប​ថបមួយគ្រឿង​និង​ឯកសារ​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ដោយ​ចោទប្រកាន់​ពីបទ​​អំពើ​ធ្វើជា​អន្តរៈការី ន័យ​អំពើ​ពរ​ពោះ ​(​ជួល​ស្ត្រី​ខ្មែរ​ពរ​ពោះ​បង្កើតកូន​) ហើយ​ការឃាត់ខ្លួន​តាម​ដីកា​ និង​ពុំ​ផ្តល់​ឯកសារ​អំពើ​ទុ​ច​ចរិត៕

adverise with khmeread

មតិយោបល់