adverise with khmeread 1

ឱ​ជីវិត​កីឡាប្រដាល់​ដ៏​កំសត់​!!!​ កីឡាប្រដាល់​ម្នាក់​ឆ្លៀតពេល​ទំនេរ​ទៅធ្វើ​ការ​នៅ​រោង​សិប្បកម្ម​ដែក​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​...វីឯម្ចាស់​សិប្បកម្ម​លាក់បាំង​មិនឱ្យ​សមត្ថកិច្ច​ដឹង (​មាន​វីដេអូ​)

    ភ្នំពេញ ៖ កីឡាករ​ប្រដាល់​របស់​ក្លឹប ​"​រស្មី​កុមារកំព្រា​" ​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក​ដង្កោ តែ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​គ្មាន​រណា​ដឹង​សូម្បីតែ​ម្នាក់​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៩ និង៣០នាទី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យឹ​ន សុ​ធិ ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​កីឡាករ​ប្រដាល់ ស្នាក់នៅ​ក្នុងភូមិ​ត្នោតជ្រុំ៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

    បើតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​សិប្បកម្ម​ឈ្មោះ លន បរិសុទ្ធ ភេទ​ប្រុស អាយុ៤៨ឆ្នាំ​បា​នឱ្យដឹងថា ជនរងគ្រោះ​បាន​ទៅធ្វើ​ការ​នៅ​សិប្បកម្ម​ធ្វើ​ដែក​របស់គាត់​ដូច​សព្វដង ខណៈដែល​ជនរងគ្រោះ​កំពុងធ្វើការ​ដោយ​អូស​ដែក​ទំនងជា​ប៉ះ​ជាមួយនឹង​ខ្សែភ្លើង​ដែលមាន​មុខតំណ​បណ្ដាលឱ្យ​ប៉ះ​ឆក់​ដួល​នៅនឹងកន្លែង​ជនរងគ្រោះ​តែម្ដង​។​

    គាត់​បាន​បន្ដថា ភ្លាមនោះ​គាត់​បានដឹក​ជនរងគ្រោះ​ដោយ​ម៉ូតូ​ផ្ទាល់ខ្លួន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ដង្កោ​ដើម្បី​ជួយសង្គ្រោះ​។ តែ​ជា​អកុសល​ពេលទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​ត្រូវស្លាប់​បាត់ទៅហើយ​។​

    ដោយសារតែ​ជនរងគ្រោះ​ត្រូវជា​សាច់ញាតិ​របស់គាត់​ទើប​គាត់​មិនបាន​រាយការណ៍​ដល់​ខាង​សមត្ថកិច្ច​នោះទេ​ព្រោះ​ដោយ​មិន​ចង់​រំខាន​ដល់​ខាង​សមត្ថកិច្ច។ ​គាត់​ក៏បាន​ដឹក​សព​ជនរងគ្រោះ​យកទៅ ​"​ក្លឹប​ប្រដាល់​រស្មី​កុមារកំព្រា​"​ ដែលជា​កន្លែង​ដែល​ជនរងគ្រោះ​ស្នាក់នៅ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    បើតាម​សម្តី​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដោយ​ខាង​ម្ចាស់​សិប្ប​កម្មបាន​យកមក​កប់​នឹង​ដីខ្សាច់​ជា​យូរ​ធ្វើឱ្យ​ជនរងគ្រោះ​កាន់តែ​ធ្ងន់​ទើប​ដឹក​ទៅ​មន្ទី​ពេទ្យ​សង្គ្រោះ​។​

    គួរ​បញ្ជាក់ដែរថា​ក្រោយពេល​កើតហេតុ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​មិនបាន​ដឹង​រឿង​ខាងលើនេះ​ទេ​ព្រោះ​ដោយសារ​ម្ចាស់​សិប្បកម្ម​ដែក​ខាងលើ​មិនបាន​រាយការណ៍​ប្រាប់​ហាក់បីដូចជា​ព្យាយាម​លាក់បាំង​ទើប​មានការ​ភ្ញាក់ផ្អើល​ពេលដែល​អ្នកសារព័ត៌មាន​សួរនាំ​ទើប​ដឹង​រឿង។​

    ភ្លាមនោះ​ខាង​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ផ្ទះ​របស់​ជនរ​ង​គ្រោះ ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួចមក​ទើប​ខាង​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ប្រាប់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន​។​

    បន្ទាប់ពី​ធ្វើ​កោសល្យវិច្ឆ័យ​រួចមក​ខាង​សមត្ថកិច្ច​បានប្រគល់​ស​ព​ឱ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្តងទៅ ដើម្បី​បញ្ចប់រឿង៕​

 

adverise with khmeread

មតិយោបល់