adverise with khmeread 15145107 1181806765239530 1425876006 o

រពឹសដៃ​ឆ្កឹះ​សោ​បន្ទប់​ចូល​លួច​សំភារៈ​គេចខ្លួន​បាន ​៣ ​ថ្ងៃ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ចូលក្នុង​ផ្ទះជួល​ធ្គឹះ​សោ​បន្ទប់​លួច​លែ​ប​ថប និង​សម្ភារៈ​មួយចំនួន​កាលពី​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ​ស្ថិតនៅ ភូមិ​ដំណាក់​ធំ​១ ​សង្កាត់​ស្ទឹងមានជ័យ ​ខ​ណ្ឌ​មានជ័យ ហើយ​បានគេច​ខ្លួន​។​

    បន្ទាប់ពី​រត់​អស់​រយៈពេល ​៣ ​ថ្ងៃ​ត្រឡប់មកវិញ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍ស្ទឹងមានជ័យ​ចាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល​ម៉ោង​១០ ​និង​០៤​នាទី​ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ​ នៅ​ចំណុច​ផ្ទះជួល​កើតហេតុ​ខាងលើ​ហើយ​បាន​នាំយកមក​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដើម្បី​សាកសួរ​។​

    តា​មកា​រៀបរាប់​ពី​ជនរងគ្រោះ​ដែលមាន​ឈ្មោះ ហ៊​ន ចាន់​ចាវ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​បុគ្គលិក​អង្គការ​ ស៊ី​ភី​អេ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​ភូមិ​ខ្សាច់​ឡុ​ក​ ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ ខេត្តតាកែវ បានឱ្យដឹងថា​ថ្ងៃកើតហេតុ​ខ្លួន​បានចេញ​ទៅធ្វើ​ការ​និង​ចាក់សោ​បន្ទប់​ដូច​សព្វដង​។​

    ស្រាប់តែ​មកពី​ធ្វើកា​វិញ​បាន​ចាក់សោ​បន្ទប់​ស្រាប់​តែមាន​ភាព​រញ៉េរញ៉ៃ​ក្នុង​បន្ទប់​បាន​បាត់​លេប​ថប​មួយគ្រឿង​ម៉ាក​ឌេ​ល​ និង​សម្ភារៈ​មួយចំនួន។ ហើយជនរងគ្រោះក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ និង​បាន​ឆែក​កាមេរ៉ា​សុ​វត្តិភាព​ក៏​បានឃើញ​ជនសង្ស័យ​ខាងលើ​ដែល​បាន​ជួលបន្ទប់​នៅ​ជាន់​ខាងក្រោម​។​

    មកដល់​ថ្ងៃ​១៩ ​ខែវិច្ឆិកា ឆ្នាំ២០១៦​ គាត់​បានឃើញ​ជនល្មើស​ចូលមក​វិញ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឃាត​ខ្លួន​តែម្តង​។​

    ប៉ូលិស​បានឱ្យដឹង​ថាជ​ន​សង្ស័យ​មានឈ្មោះ ក្រួច ដា​រ៉ា​ពិ​សិទ្ធ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​មាន​ទីលំនៅ​នៅ​ភូមិ​ព្រែក​ទាល់ ​សង្កាត់​ស្ទឹងមានជ័យ ​ខ​ណ្ឌមានជ័យ​។​

    ជនសង្ស័យ​បាន​សារភាពថា ខ្កួ​ន​ពិតជា​បានធ្វើ​សកម្មភាព​ឆ្គឹះ​សោ​ទ្វារ​បន្ទប់​ចូល​យក​របស់របរ​ក្នុង​បន្ទប់​មែន​។ ក្រោយពី​បាន​សាកសួរ​និង​សារភាព​សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ឌ​មានជ័យ​ចា​ត់​ការ​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread

មតិយោបល់