Image 6

លេងគ្រាប់សល់ពីសម័យសង្គ្រាមផ្ទុះស្លាប់ប្រពន្ធ របួសប្តីនិងកូន២នាក់

មណ្ឌលគិរី ៖ បងប្អូនជនជាតិភាគតិចជាកូនបានលេងគ្រាប់សល់ពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះស្លាប់ម្តាយ និង ឳពុកកូន២នាក់រងរបួសនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង៦ល្ងាច ។

ប៉ូលិសស្រុកពេជ្រាដាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ១-ឈ្មោះ យេល.មិន ប្រុសអាយុ32ឆ្នាំ ជនជាតិ ព្នង របួស ស្រាល ( ប្តី ) ២-ឈ្មោះ ព្លល.ភ្ជើន ស្រី អាយុ 25ឆ្នាំ ព្នង ស្លាប់  ( ប្រពន្ធ )៣-ឈ្មោះ មិន.ឆើត ប្រុសអាយុ6ឆ្នាំរបួសធ្ងន់ ( កូន )និង ៤-ឈ្មោះមិន.មេត ប្រុស អាយុ4ឆ្នាំរបួសធ្ងន់ ( កូន ) ។

ប៉ូលិសបន្តថា មូលហេតុដោយសារកូនប្រុសឈ្មោះ មិន ឆើត បាន ទៅមុជទឹក ក៏រើសបានគ្រាប់ ប្រភេទ ប៊ុមប៊ី១ គ្រាប់យកមកឲ្យម្តាយដើម្បីលក់អេតចាយ។ពេលឳពុក​ឃើញ​ក៏ប្រាប់​កូន​កុំឲ្យលេង ព្រោះគ្រាប់ទេ។ កូនឮដូច្នេះក៏ទំលាក់គ្រាប់ចុះក៏ផ្ទុះតែម្តង។

បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួសត្រូវបានប៉ូលិសដឹកយកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។រីឯជនរងគ្រោះដែលស្លាប់ បានប្រគល់ឲ្យបងប្អូនធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់