adverise with khmeread Klopp 1

លោក Jurgen Klopp បង្ហើប​ថា​ធ្លាប់បាន​ច្រានចោល​សំណើ​របស់​អតីត​វិ​រៈ​បុរស​បិសាច​ក្រហម​

លោក Jurgen Klopp បាន​ប្រ​ងើយ​កន្តើយ​ជាមួយនឹង​ឱកាស​ក្នុង​ការជំនួស​តំណែង​លោក Alex Ferguson នៅ​ក្រុម Manchester United នាពេល​កន្លងមក​។​

​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បង្ហើប​ប្រាប់ថា​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក Ferguson ជាសម្ងាត់​កាលពីពេល ៣ ឆ្នាំមុន​។ ប៉ុន្តែ​លោក Klopp បាន​ទទួលស្គាល់ថា "​ពួកយើង​បាន​និយាយ​គ្នា ហើយ​វា​ជា​កិ​ត្ត​យស​ដ៏​ធំធេង​មួយ ប៉ុន្តែ​គ្រានោះ​ខ្ញុំ​មិនអាច​ចាក​ចេញពី​ក្រុម Dortmund បានឡើយ​។ កាលនោះ​ប្រហែលជា​នៅ​ខែមេសា និង​កំពុង​ដំណើរការបាន​ពាក់កណ្តាល​នៃ​ផែនការ​សម្រាប់​រដូវ​កាល​បន្ទាប់​។ គាត់​បញ្ចុះបញ្ចូល​ខ្ញុំ​ទៅ​ដឹកនាំ​មិន​បានទេ​។ ខ្ញុំ​មិនអាច​ធ្វើ​រឿងនេះ​បានទេ​ក្នុង​ជីវិត​របស់ខ្ញុំ​"​។​

​លោក Alex Ferguson បាន​ទាក់ទង​បេក្ខភាព​សក្តានុពល​ជាច្រើន​ដើម្បី​ជំនួស​តំណែង​របស់លោក​នា​អំឡុង​រដូវ​កាល​ចុងក្រោយ​របស់គាត់​មុនពេល​ដែល​វីរៈ​ក្រុម​បិសាច​រូបនេះ​ចូលនិវត្តន៍​ក្នុង​ខែមេសា ឆ្នាំ​២០១៣ កន្លងទៅ​។​

​លោក Jurgen Klopp គឺជា​គោលដៅ​ដ៏​សំខាន់​មួយ បន្ទាប់ពី​គ្រូបង្វឹក​រូបនេះ​បានឈ្នះ​ពានរង្វាន់​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ពីរលើក​រួម​និង​ពាន​ក្នុងស្រុក German Cup មួយ​លើក​ជាមួយ​ក្រុម Borussia Dormund មុនពេល​គាត់​ដឹកនាំ​ពួកគេ​ទៅកាន់​ពានរង្វាន់​កំពូល​តំបន់​អ៊ឺរ៉ុប Champion League វគ្គ​ផ្តាច់ព្រ័ត្រ​។​

​មុន​ការប្រកួត​ដ៏​សំខាន់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United លោក Jugen Klopp បាន​បន្ថែមថា "​ពួកយើង​បាន​និយាយ​គ្នា ប៉ុន្តែ​ដំបូង​ខ្ញុំ​ត្រូវតែ​បញ្ចប់​ការងារ​របស់ខ្ញុំ​ជាមួយ​ក្រុម Dormund ជាមុនសិន ហើយ​ចាំ​គិត​អំពី​រឿង​ផ្សេងទៀត​។ នេះ​ប្រហែលជា​ការសម្រេចចិត្ត​មិន​ឆ្លាត​មែន​តែ​ខ្ញុំ​ចូលចិត្ត​ដូច្នេះ​"​។​

​ផ្ទុយទៅវិញ ក្រុម​បិសាច​ក្រហម​បានផ្តល់​ជម្រើស​មួយ​នេះ​សម្រាប់​លោក David Moyes មុន​ពេលដែល​ពួកគេ​បាន​ងាក​ទៅរក​លោក Louis van Gaal មក​ជំនួស​តំណែង​មួយ​នេះ​។​

​លោក Jurgen Klopp ធ្លាប់​ឈ្នះ ២ លើក​និង ស្មើ ២ លើក​នៃ​ការប្រកួត​ចំនួន​បួន​ដង​ពេលដែល​ប៉ះ​ក្រុម​ជើង​ខ្លាំង Bayern Munich ក្រោម​ការដឹកនាំ​របស់​លោក Louis van Gaal ។ ប៉ុន្តែ​គាប់​បាន​និយាយថា "​គោលដៅ​របស់​ពួកយើង​គឺ​ជ័យជម្នះ មិនមែន​មកជួយ​ដោះកុន​បញ្ហា​របស់​ពួកគេ​នោះទេ​"៕

adverise with khmeread
ប្រភព៖ ដឹសាន់, តេលេក្រាហ្វ

មតិយោបល់