Unnamed %281%29

​រថយ​ន្ត​ដឹក​ដី​មួយគ្រឿងបុកម៉ូ​តូ​សិស្ស​វិទ្យាល័យ "​ព្រែក​ឯង" របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​២​នាក់

    ភ្នំពេញ ៖ ក្មេងស្រី​សិស្សសាលា ​៣​ នាក់​ជិះ​ម៉ូតូ​ចេញពី​សាលា​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ពីក្រោយ​បណ្ដាល​ឱ្យដួល​បោក​នឹង​ថ្នល់​រងរបួស​មធ្យម​ ២ ​នាក់​និង​របួសធ្ងន់​បាក់ជើង​ម្នាក់​ភ្លាមៗ​ត្រូវបាន​ក្រុមគ្រួសារ​ប​ញ្ចួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ស្ថិតក្នុង​ភូ​មិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ។​

    តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ក្មេងស្រី​ដែលជា​សិស្សសាលា​មាន​គ្នា​ ៣​ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​zoomed.x​ ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FI.6969​ ជិះ​ឌុប​គ្នា​ ៣ ​នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​ PP.1391 ​បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ស្របគ្នា​ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ពីក្រោយ​បណ្ដាលឱ្យ​ដួល​បោក​នឹង​ថ្នល់​ធ្វើឱ្យ​កុមារី​ម្នាក់​របួសធ្ងន់​បាក់ជើង​ម្ខាង​។​

    ភ្លាមៗ​នោះ​អ្នកបើកបរ​បាន​បន្ថែម​ល្បឿន​បើក​រត់​ប្រហែល​ជិត​មួយ​គីឡូម៉ែត្រ​ទើប​បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់​។​ ចំណែក​ក្មេងស្រី​ម្នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា ​និង​២នាក់​ទៀត​របួស​មធ្យម​ត្រូវ​ឪពុកម្ដាយ​យក​ឱ្យ​ពេទ្យ​លាង​របួស​រួច​ក៏​នាំយក​ទៅផ្ទះ​រៀងៗ​ខ្លួន​។ ​ក្មេងស្រី​រងគ្រោះ​ទាំង​៣​នាក់​រៀន​នៅ​វិទ្យាល័យ​ព្រែក​ឯង​។

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ហើយ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​និង​ម៉ូតូ​ទៅ​ប៉ុស្តិ៍​ព្រែក​ឯង​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

មតិយោបល់