adverise with khmeread 15151492 1128889180559329 1568072533 n

រថយន្តបុក​ម៉ូតូ​វ៉េវ​អូស​ក្រោម​រថយន្ត ២០ ​ម៉ែត្រ បណ្តាលឱ្យ​លោកតា ​អាយុ ៧២ ​ឆ្នាំ​ស្លាប់​ (មានវីដេអូ)

    ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង បន្ទាប់ពី​រថយន្ត​សាំង​យ៉ុង មួយគ្រឿង បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន និង​ការ​វ៉ា​ប្រជែង​បាន​បើក​មក​បុក​ម៉ូតូ​ម៉ាកវ៉េវ ដែល​កំពុង​បើកបរ​ដោយ​លោកតា​វ័យ​ ៧២​ ឆ្នាំ​ម្នាក់ ជិះ​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង អូស ២០​ ម៉ែត្រ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​កំពង់ចម្លង​កោះដាច់ (​ខ្ទរ​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​ស្ថិតក្នុង​ក្រុម​៩ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា លោកតា​វ័យ​ចំណាស់​ម្នាក់​ដែល​ត្រូវ​រថយន្តបុក​ស្លាប់​នោះ​ឈ្មោះ សុខ ប៉ូច អាយុ ៧២​ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

    ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​ឈ្មោះ ប៉ា ទិ​ត្យ​គ​ន្ធា ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ​7E ផ្លូវ​លេខ​៥៩៨ ហៅ​ផ្លូវ​ជា​សុផារ៉ា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​(​រត់​បាត់​)។​

    ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​លោកតា​វ័យ​ចំណាស់​ម្នាក់ បើកបរ​ម៉ូតូ មួយគ្រឿង ម៉ាក វ៉េវ​អេស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-1743 ជិះ​តាម​បណ្តោយ​ផ្លូវ​ខាងលើ។​

    លុះ​បាន​មកដល់​ចំណុចកើតហេតុ លោកតា​បាន​បត់​ឆ្លងផ្លូវ ស្របពេលនោះ ស្រាប់​តែមាន​រថយន្ត​បង្ក ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-7946 ដែលមាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​ជាង ១០​ នាក់ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​វ៉ា​ប្រជែង​ជាមួយនឹង​រថយន្ត មួយគ្រឿង​ផ្សេងទៀត មិន​ប្រយ័​ត្ន​ក៏​បុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ជនរងគ្រោះ​កៀប​ជាប់​ខាងក្រោម​រថយន្ត​អូស ២០​ ម៉ែត្រ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់ តែ​ស្គាល់ឈ្មោះ។​

    ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានធ្វើការ​ទំនាក់ទំនង​ទៅ​ការិយាល័យ​នគរបាល​ចរាចរជើងគោក រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​បង្ក និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។ ​ចំណែកឯ​សាកសព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

មតិយោបល់