1

ព្រលឹងចុងសក់​! យន្តហោះ​ចម្បាំង​ស្វ៊ី​ស ៣ គ្រឿង​បើក​ប្រដេញ​យន្តហោះ​របស់​ពូ​ទីន ដែល​ដឹក​អ្នកកាសែត​ឆ្ពោះទៅ​ប៉េ​រូ សម្រាប់​កិច្ចប្រជុំ APEC

    ​យន្តហោះ​ដឹក​អ្នកដំណើរ ដែល​តាម​ដឹង​មេដឹកនាំ​រុស្ស៊ី​តែង​ជិះ​នោះ បាន​ដឹក​ក្រុមអ្នកកាសែត​ទៅ​ប្រទេស​ប៉េ​រូ​សម្រាប់​កិច្ចប្រជុំ​កំពូល APEC កាលពី​ថ្ងៃទី ១៨ ខែវិច្ឆិកា​។​

​    ​ប៉ុន្តែ​ខណៈ​យន្តហោះ​បាន​ឆ្លងកាត់​ដែនអាកាស​ប្រទេស​ស្វ៊ី​ស យន្តហោះ​ចម្បាំង​ចំនួន​បី​គ្រឿង​បាន​ហោះ​តាម​ពីក្រោយ ខណៈ​អ្នកដំណើរ​នៅលើ​យន្តហោះ​បាននាំគ្នា​មើល​ទាំង​តក់ស្លុត​។​

​    ​លោកពូ​ទីន​នឹងចូលរួម​សន្និសីទ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​ខាងត្បូង (APEC) នៅក្នុង​ទីក្រុង Lima ក្នុង​សប្តាហ៍​នេះ​។​

​    ​លោក Andrey Kolesnikov អ្នកកាសែត​ម្នាក់​ជិះ​នៅលើ​យន្តហោះ​នោះបាន​សរសេរ​នៅលើ Facebook ថា "​យើង​កំពុង​ហោះហើរ​ទៅ​ប្រទេស​ប៉េ​រូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នាយក​ប្រតិបត្តិ APEC ដោយ​ហោះ​កាត់​ប្រទេស​ស្វ៊ី​ស​"​។​

​    ​"​នៅ​ចំណុច​ខ្លះ យន្តហោះ​ជាមួយ​គណៈប្រតិភូ និង​អ្នកកាសែត​ត្រូវបាន​ឃាំង​ពី​ផ្នែក​ចំនួន​បី​ដោយ​យន្តហោះ​ចម្បាំង​។ ទាំងនេះ​គឺជា​យន្តហោះ​ចម្បាំង​របស់​ទ័ពអាកាស​ស្វ៊ី​ស​"​។​

​    ​លោក Kolesnikov បាន​បន្ថែមថា យន្តហោះ​យោធា​បាន​ហោះ​យ៉ាង​កៀក​យន្តហោះ​របស់​ពួកគេ ដែល​អាច​ឃើញ​មុខ​ពី​ឡុ​ត​បាន​។​

​    ​អ្នកកាសែត​ម្នាក់ទៀត​ឈ្មោះ Dmitry Smirnov ក៏បាន​ផុស​សារ​នៅលើ​ទំព័រ Facebook អំពី​ឧប្បត្តិហេតុ​នេះដែរ ដោយសារ​សេរ​ថា "​យើង​កំពុង​ហោះ​ទៅ Lima ជាមួយ​ក្តី​រីករាយ ប៉ុន្តែ​ពេល​ឆ្លងកាត់​ប្រទេស​ស្វ៊ី​ស​ស្រាប់តែ​យន្តហោះ F-18 ២ គ្រឿងក្នុង​ចំណោម​បី​គ្រៀង​ដែលមាន​គ្រាប់​ពេញៗ បាន​ហោះ​អម​យើង​"៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់