adverise with khmeread Untitled 1

ស្ត្រី​ថៃ​ម្នាក់នេះ​ច្រៀង​យក​ក្រមា​បក់​ដំរី មួយសន្ទុះ​ក្រោយមក អ្នក​ច្បាស់​ជា​សឹង​មិន​ជឿ​នឹង​ភ្នែក​ចំពោះ​អ្វីដែល​កើត​ឡើងលើ​ដំរី​

    ​ត​ន្ត្រៃ​គឺជា​សិល្បៈ​មួយ​ដែលមាន​អំណាច​អស្ចារ្យ ដែល​អាចធ្វើឱ្យ​មនុស្ស​ផ្លាស់ប្តូរ​អារម្មណ៍​ទាំងស្រុង ធ្វើឱ្យ​ចិត្ត​ធូរស្បើយ និង​ជំរុញ​ស្មារតី​ឱ្យ​ប្រសើរឡើង​។ ឪពុកម្តាយ​តែង​ច្រៀង​បំពេរ​កូនៗ អ្នកខ្លះ​ចាក់​ចម្រៀង​ដើម្បី​បំពេរ​អារម្មណ៍ ហើយ​តន្ត្រី​ពិត​ជាមាន​ថាមពល​អស្ចារ្យ​ដើម្បី​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ធូរស្បើយ​។​

​    ​អ្វីដែល​រឹតតែ​អស្ចារ្យ​គឺថា​តន្ត្រី​មិនមែន​មាន​ប្រសិទ្ធភាព​បំពេរ​អារម្មណ៍​តែ​ចំពោះ​មនុស្ស​ទេ សត្វ​ក៏​អាច​បំពេរ​បានដែរ​!

​    ​អ្នក​ថែទាំ​ដំរី​នៅ​ឧទ្យាន​ធម្មជាតិ​ដំរី​ក្នុង​ខេត្ត​ឆៀង​ម៉ៃ ប្រទេស​ថៃ ឈ្មោះ​ឡឹ​ក​បានបង្ហាញ​យើង​ថា​តើ​តន្ត្រី​ខ្លាំង​កម្រិតណា ដែល​អាច​បំពេរ​ដំរី​ធំ​ប៉ុនណា​ណី​ឱ្យ​ដេកលក់​។ 

​    ​ឡឹ​កបាន​បំពេរ​ដំរី​ឱ្យ​ដេក​ជាមួយ​បទ​ចម្រៀង​ថ្នម​អារម្មណ៍​របស់​នាង និង​យក​ក្រមា​បក់​តិចៗ​លើ​ដំរី ហើយ​មនុស្ស​សន្ទុះ​ក្រោយមក​ដំរី​បាន​លង់លក់​ក្នុង​ដំណេក​សឹង​មិន​គួរឱ្យ​ជឿ​នឹង​ភ្នែក​។ វីដេអូ​ខាងក្រោម​បង្ហាញ​យ៉ាងច្បាស់​ពី​ឥទ្ធិពល​តន្ត្រី​មាន​លើស​ត្វ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់