adverise with khmeread Aloe vera 2

រុក្ខជាតិ ៤ ដើម​នេះ​ទុក​សម្រាប់​ដាក់​ក្បែរ​ក្បាល​ដំណេក ដើម្បីឱ្យ​គេង​លក់​ស្រួល សុបិន​ល្អ​

    ​តើ​អ្នក​កំពុងតែ​គេង​មិន​លក់​ស្រួល​រាល់​យប់​មែន​ទេ​? វា​អាចមកពី​កត្តា​ច្រើនយ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​។ កត្តា​ទាំងនោះ​ភាគច្រើន​គឺ​បណ្ដាលមកពី​ខ្វះ​ខ្យល់​បរិសុទ្ធ​ក្នុង​បន្ទប់​គេង​។ ដើម​រុក្ខជាតិ​ទាំង ៤ នេះ​អាចជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​យ៉ាង​មាន​សេចក្ដីសុខ​រាល់​រាត្រី​។​

​    ​១. ដើម​ប្រទាលក្រពើ​
​    ​ដើម​ប្រទាលក្រពើ​ងាយស្រួល​ដាំ ហើយ​វា​បញ្ចេញ​អុកស៊ីសែន​ពេលយប់ ហើយ​អាចជួយ​អ្នកប្រឆាំង​នឹង​ជំងឺ​គេង​មិន​លក់ និង​ជំរុញ​គុណភាព​នៃ​ការ​គេង​របស់​អ្នក​បាន​យ៉ាង​ល្អ​។​

​    ​២. ផ្កា​ឡា​វេន​ឌ័​រ​
​    ​ផ្កា​នេះ​ជួយ​ឱ្យ​គេង​លក់​ស្រួល និង​កាត់បន្ថយ​ការ​ថប់​អារម្មណ៍​។ ដោយសារ​ក្លិន​របស់​វា​ជួយ​បន្ថយ​ចង្វាក់បេះដូង និង​កាត់បន្ថយ​ស្ត្រេ​ស​។​

​    ​៣. ផ្កាម្លិះ​
​    ​ក្លិន​របស់​ផ្កាម្លិះ​ក៏​ជួយ​ឱ្យ​គេង​លក់​ស្រួល​ដែរ ហើយ​កាត់បន្ថយ​ស្ត្រេ​ស​ផងដែរ​។​

​    ​៤. ប្រទាល​ពស់​
​    ​វា​ងាយស្រួល​ដាំ​និង​ល្អ​សម្រាប់​តុបតែង​ផ្ទះ​។ ពួកវា​បញ្ចេញ​ខ្យល់​បរិសុទ្ធ​ក្នុង​បរិយាកាស និង​ជួយ​កម្ចាត់​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់