adverise with khmeread 1

លំ​ហាត់ប្រាណ​ក្បាច់ "​ដង្ហើម​ព្រះ​អគ្គី​" អនុវត្ត​តែ ១ នាទី ទោះ​អស់កម្លាំង​ល្ហិតល្ហៃ​បែបណា ក៏​ខ្លាំងក្លា​ដូច​ដំរីសា​ដែរ​

    ​ជីវិត​ប្រចាំថ្ងៃ​ត្រូវ​ប្រឹងប្រែង​ដើម្បី​ក្រពះ ជួប​ការលំបាក និង​ភាព​ស្ត្រេ​ស​អស់កម្លាំង​។ ទុកពេល​ខ្លះ​ដល់​ខ្លួនឯង ដើម្បីឱ្យ​ជីវិត​ប្រសើរឡើង​ជាពិសេស​ការធ្វើ​លំ​ហាត់ប្រាណ​ដកដង្ហើម​ក្បាច់​យូ​ហ្គា​។​

​    ​យើង​នឹងមាន​អារម្មណ៍​បន្ថែម​នូវ​កម្លាំង​ថាមពល បន្ទាប់ពី​ហាត់​ក្បាច់​យូ​ហ្គា​បែប​ដង្ហើម​។​

​    ​* ក្បាច់​ដង្ហើម​ព្រះ​អគ្គី​
​    ​១. អង្គុយ​ឱ្យ​ត្រង់​ខ្លួន​ទាំង​ក្បាល ក និង​ឆ្អឹងខ្នង​។​
​    ​២. ដាក់​ដៃ​របស់​អ្នក​នៅលើ​ភ្លៅ​។​
​    ​៣. បើកភ្នែក​របស់​អ្នក​ឬ បិទ​ក៏បាន ស្រេច​លើ​ការសម្រេចចិត្ត​របស់​អ្នក​។​
​    ​៤. ផ្ដោត​សំខាន់​នៅក្រោម​ពោះ​។​
​    ​៥. ដកដង្ហើម​យឺតៗ​តាម​ច្រមុះ​។​

​    ​ធ្វើ​លំ​ហាត់ប្រាណ​នេះ តិច​បំផុត ១ នាទី​។ អ្នក​អាចបង្កើត​ចំនួន​ពេលវេលា​លើស​នេះ​ក៏បាន​ហើយ​ត្រូវ​ហាត់ប្រាណ​បែបនេះ​រៀងរាល់ថ្ងៃ​។ ប្រើ​ក្បាច់​ដង្ហើម​ព្រះ​អគ្គី​នេះ​វា​អាចជួយ​បំបាត់​វិលមុខ អារម្មណ៍មិនល្អ លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺឆ្កួតជ្រូក ជំងឺ​ដាច់​សរសៃឈាម និង​បញ្ហា​ក្រពះ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់