adverise with khmeread Karty

Katie Price សារភាពថា មានបញ្ហាហិរញ្ញវត្ថុ

          Katie Price បាន​សារភាព​ថា មានមន្ត្រី​មក​ចាំទារលុយ​មុខ​ទ្វារ​រាល់ថ្ងៃ​ បន្ទាប់ពី​​នាង​ខកខាន​មិនបាន​បង់​ថ្លៃវិក្កយបត្រ។

          តារាស្រី​និង​ជា​អ្នកជំនួញ​រូបនេះ​ ដែល​ធ្លាប់មាន​ប្រាក់​ជាង​៤០​លានផោន​នោះ បាន​បង្ហើបប្រាប់ត្រង់ៗក្នុងកម្មវិធីមួយនៅអង្គការ The School Of Life ក្នុងទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈ​ពេល​ថ្លែង​ទៅកាន់​ក្រុម​មនុស្ស​​៤០០​នាក់។

          Katie ដែល​មាន​កូនប្រាំនាក់បានប្រាប់ទស្សនិកជនថា “​មាន​អ្នកខ្លះ​មាន​ការ​ប្រយ័ត្ន​ប្រយែង ហើយ​ពួកគេរៀបចំគម្រោងសម្រាប់អនាគត​ឬក៏បង់​វិក្កយ​បត្រ​ទាន់​ពេល។ ខ្ញុំធ្វើមិនបានទេ ហើយ​មន្ត្រីមកគោះទ្វារទារលុយ​រាល់​ពេល”។

          តារាស្រីវ័យ​៣៨​ឆ្នាំ​រូបនេះ​មិន​បាន​និយាយលម្អិតទេ ប៉ុន្តែ​បានសារភាព​ថា នាង​មាន​ភាពតឹងតែង​ក្នុង​អារម្មណ៍​​ជុំវិញបញ្ហា​លុយ​ ហើយ​ថា ក្នុងនាមជា​មេគ្រួ​សារ​ពិតជា​លំបាក​ណាស់។

          Katie បាន​ពន្យល់ថា “​វាពិតជា​គួរឲ្យ​ធុញថប់។ ខ្ញុំគឺជា​មេគ្រួសា​រ។ ខ្ញុំមាន​កូន​៥​នាក់​។ អ្នកចង់ឲ្យ​ពួកគេ​គេល្អ។ ប្រសិនបើ​មាន​ភាព​តឹងតែងក្នុងអារម្មណ៍​ ខ្ញុំតែង​តែ​ទទួល​ទុកម្នាក់ឯង”។

          Katie រកចំណូល​បាន​តាមរយៈ​ការថតរូបពាណិជ្ជកម្ម អាជីវកម្ម​លើ​ផលិត​ផល​សម្អាងនិង​កិច្ច​ព្រមព្រៀង​ផលិតសៀវភៅ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់