adverise with khmeread 5

បង្ក្រាប​ល្បែង​ហ្គេម​បានមួយ​សម្បុក​ឃាត់​ខ្មែរ​យួន​​ ១១ ​នាក់​នៅ​ច្បារអំពៅ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​បានឱ្យដឹងថា ដោយមាន​ការអនុញ្ញាត​ពី​លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ចុះបង្ក្រាប​ជាក់ស្តែង​ករណី បើក​ល្បែង​ស៊ី​​សង (​ហ្គេម​បាញ់​ត្រី​)​ គ្មាន​ច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ​២០ ផ្លូវ​៣៦៩ ភូមិ​កណ្តាល​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី១៩​ វិច្ឆិកា ​២០១៦ វេលា​ម៉ោង​៨ ​និង​៤៥​នាទី យប់មិញ​នេះ ឃាត់​មនុស្ស​១១​នាក់​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង រួមមាន ទូ​ហ្គេម​បាញ់​ត្រី ចំនួន​០២​ទូ​, ​កៅអី​៥,​ កង្ហារ​១​គ្រឿង, ​លុយ​ខ្មែរ​ ២២ ម៉ឺ​ន រៀល និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ១១​ នាក់ (​ប្រុស ០៧ ​នាក់​, ​ស្រី ០៤ ​នាក់​)។​

    ប៉ូលិស​បន្តថា ជនសង្ស័យ៖ 
១-​ឈ្មោះ ហេង ឈី​ង​អ័​រ ភេទស្រី អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកមើលការខុសត្រូវ​ហ្គេម ស្នាក់ នៅផ្ទះ​ជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
២-​ឈ្មោះ ង៉ ស្រី​ធី ភេទ​ស្រី អាយុ១៥​ឆ្នាំ ជនជាតិយួន មុខរបរ គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។
៣-​ឈ្មោះ មាស រតនា ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​២៥៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។
៤-​ឈ្មោះ ទេព សុខ​ហេង ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។
៥-​ឈ្មោះ យ៉យ ញ្ញ៉ា ភេទ​ស្រី អាយុ១៧​ឆ្នាំ ជនជាតិយួន មុខរបរ​ធ្វើ​ក្រចក ស្នាក់​នៅផ្ទះ​គ្មាន​លេខ  ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ។
៦-​ឈ្មោះ​​ ហេង​ សុ​វណ្ណា​ឌី​កា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ  ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ១២៨ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។
៧-​ឈ្មោះ ទួន ណាគ្រី ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅ​ភូមិ​កណ្តាល​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ។
៨-​ឈ្មោះ យ៉យ ង៉ា ភេទ​ស្រី អាយុ២៤​ឆ្នាំ ជនជាតិ យួន មុខរបរ​ធ្វើ​ក្រចក ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។
៩-​ឈ្មោះ វិ​ន ទ្រី ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។
១០-​ឈ្មោះ ហុង វុត្ថា ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​៧១៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​
១១-​ឈ្មោះ ​ហេង សុវណ្ណ​ចិ​ត្រា ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២២០ ផ្លូវ​៣៦៩ ភូមិ​កណ្តាល​១ សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​១១ ​នាក់ ឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប​ប៉ូលិស​ខណ្ឌ ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
 

adverise with khmeread

មតិយោបល់