adverise with khmeread Untitled 1

ប្តី​ប្រពន្ធ​នេះ​ពេល​ទើប​រៀបការ​សច្ចា​ស្មោះ​អស់​មួយជីវិត ប៉ុន្តែ​បាន​ប៉ុន្មាន​ឆ្នាំ​ប្រពន្ធ​ចង់​បែក​! ស្វាមី​ប្រាប់​ឱ្យធ្វើ​កិច្ចការ​មួយគត់ ប្រពន្ធ​ចាប់ផ្តើម​ស្រឡាញ់​គាត់​រឹតតែ​ខ្លាំង​

    ​បុរស​ម្នាក់​បាន​រៀបការ​ជាមួយ​គូស្នេហ៍​ប្រចាំជីវិត​របស់គាត់​។ គ្រួសារ​និង​មិត្តភក្តិ​បានមក​ជួបជុំ​ក្នុង​ពិធី​រៀបការ​របស់​អ្នក​ទាំងពីរ​។ 

​    ​កូនក្រមុំ​មើលទៅ​ស្រស់ស្អាត​ដូច​ទេពធីតា​ក្នុង​ឈុត​កូនក្រមុំ រីឯ​ស្វាមី​វិញ​មើលទៅ​ស្រស់​សង្ហា​ក្នុង​ឈុត​អាវធំ​របស់គាត់​។ ភ្ញៀវកិត្តិយស​គ្រប់គ្នា​មាន​អារម្មណ៍​ចង់​ច្រណែន​នឹង​សេចក្តីស្រឡាញ់​របស់​គូស្នេហ៍​ថ្មីថ្មោង​នេះ​។ 

​    ​អស់​ជាច្រើន​ឆ្នាំ​កន្លងទៅ នៅ​ថ្ងៃមួយ​ប្រពន្ធ​ហាក់​ចង់​បែកចិត្ត និង​សុំ​បែក​ពី​ស្វាមី ដោយសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា​។ ប៉ុន្តែ​ស្វាមី​បា​នរក​នឹកឃើញ​សំណើ​មួយ ដោយ​គាត់​សំណូមពរ ឱ្យ​សរសេរ​លិខិត​ម្នា​ក់មួយ និយាយ​ពី​របៀប​ដែល​អាចជួយ​ឱ្យ​អ្នក​ទាំងពីរ​ពង្រឹង​ចំណងអាពាហ៍ពិពាហ៍​ឡើងវិញ​។ 

​    ​ស្វាមី​បាន​និយាយថា "​យើង​នឹង​សរសេរ​អំពី​អ្វីៗ​ទាំងអស់​ដែល​រំខាន​ដល់​យើង​ទៅវិញទៅមក​។ បន្ទាប់មក​យើង​នឹង​ជួសជុល​បញ្ហា​ទាំងនោះ​ដើម្បីឱ្យ​យើង​ទាំងពីរ​រស់នៅ​ជាមួយគ្នា រីករាយ​ជាមួយគ្នា​ឡើងវិញ​"​។ 

​    ​ប្រពន្ធ​យល់ព្រម​តាម​សំណើ​ប្តី ហើយ​អ្នក​ទាំងពីរ​ក៏​ចាប់ផ្តើម​សរសេរ​នូវ​រឿង​គ្រប់យ៉ាង​ដែល​រំខាន​ដល់​គ្នា​ទៅវិញទៅមក នៅក្នុង​បន្ទប់​ដាច់ដោយឡែក​ពីគ្នា នៅ​រាត្រី​មួយ​។ 

​    ​លុះ​ព្រឹក​ឡើង អ្នក​ទាំងពីរ​បានសម្រេច​អង្គុយ​នៅ​តុ​បាយ ហើយ​អាន​លិខិត​នោះ​ឱ្យ​គ្នា​ស្តាប់​ទៅវិញទៅមក​។ 

​    ​ស្វាមី​បាន​និយាយថា "​បង​ចាប់ផ្តើម​អាន​មុន ព្រោះ​បង​មាន​រឿងរ៉ាវ​ច្រើនណាស់​ត្រូវ​និយាយ​"​។ ខណៈ​គាត់​កំពុង​អាន ទឹកភ្នែក​រលីងរលោង​បាន​ហូរ​ស្រក់​ពី​ថ្ពាល់​របស់​ភរិយា​។ 

​    ​ស្វាមី​សួរថា "​អូន​កើត​អី​?"​។ ភរិយា​តប​ថា "​អូន​អត់​មានរឿង​អី​ទេ​។ សូម​បង​បន្ត​អាន​ទៀត​ចុះ​"​។ 

​    ​បន្ទាប់ពី​អាន​ចប់ ស្វាមី​បានដាក់​ក្រដាស​ចុះ​លើ​តុ​ថ្នមៗ រួច​ស្នើ​ភរិយា​ឱ្យ​អាន​លិខិត​របស់​នាង​វិញ​ម្តង​។ 

​    ​គាត់​បាន​និយាយ​ដោយ​រីករាយ​ថា "​ឥឡូវ អូន​ចាប់ផ្តើម​អាន​បញ្ជី​ដែល​អូន​បាន​សរសេរ​ទៅ​"​។ 

​    ​ភរិយា​មិនបាន​អាន​លិខិត​នោះទេ តែ​បានប្រគល់​វា​ឱ្យទៅ​ស្វាមី​។ ពេល​គាត់​ទទួល​លិខិត​នោះ គាត់​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​លើ​សន្លឹក​ក្រដាស​នោះ​គ្មាន​អក្សរ​សូម្បី​មួយ​តួ​។ 

​    ​បន្ទាប់មក​នាង​បាន​និយាយថា "​ឱ្យ​អូន​សុំទោស​។ អូន​គ្មាន​ពាក្យ​អ្វី​ត្រូវ​សរសេរ​ទេ​។ បង​ល្អ​ពេក​ណាស់​ចំពោះ​អូន​។ អូន​មិន​ចង់​ព្យាយាម​ផ្លាស់ប្តូ​របង​ឱ្យ​តាម​អ្វីដែល​អូន​ចង់​បានទេ​"​។ 

​    ​ដោយ​រំភើប​នឹង​សម្តី​របស់​ភរិយា​ពេក ស្វាមី​ក៏​ស្រក់​ទឹកភ្នែក ហើយ​អ្នក​ទាំង​ពីរបាន​ឱប​គ្នា និង​ស្រឡាញ់គ្នា​រឹតតែ​ខ្លាំង​លើស​ដើម​។ 

​    ​*** គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ​ទេ "​បំពេញ​ចំណុច​ខ្វះខាត​ចំពោះ​គ្នា​ទៅវិញទៅមក​" ទើប​ជា​រឿង​សំខាន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់