adverise with khmeread Unnamed

យុវជន​ម្នាក់​ញៀន​ថ្នាំ​កម្រិត​ខ្ពស់ បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ញៀន​ថ្នាំ​កម្រិត​ខ្ពស់ ដែល​តុលាការ​សម្រេច​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ បាន​ស្លាប់​នៅវេលា​ម៉ោង៣​ និង​៣០​នាទី រសៀល​ថ្ងៃទី​១៩ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ម្សិលមិញ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បន្ទាប់ពី​បាន​ចូល​សម្រាក​ពេទ្យ​ថ្ងៃទី១២ ​វិច្ឆិកា​ ២០១៦​កន្លងទៅ។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ជា ត្រេ​ន ភេទប្រុស​ អាយុ ២២ ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ស្នាក់នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ផ្លូវលំ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១១ ​តុលា​ ឆ្នាំ​២០១៦​ តុលាការក្រុង​បានចេញ​ដីកា​បញ្ជូន​ជន​រង​គ្រោះ​មក​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ឱកាស​ខ្ញុំ។​ លុះដល់​ថ្ងៃទី១២​ វិច្ឆិកា ​ឆ្នាំ​២០១៦ ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួល (​ថ្នាំញៀន​រើ​) ក៏​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ។ រហូតដល់​ថ្ងៃទី១៩ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​៣ ​និង​៣០​នាទី​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ​គ្រូពេទ្យ​បញ្ជាក់ថា យុវជន​រូបនេះ​ស្លាប់​ដោយ​ជំងឺរលាកស្រោមខួរ​។​

    សាកសព​ត្រូវបាន​យកមក​តំកល់ទុក​នៅ​វត្ត កប់​ស្រូវ ​រង់ចាំ​ក្រុមគ្រួសារ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី៕
 

adverise with khmeread

មតិយោបល់