ភ្នំពេញ ៖ សាកសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៦ នៅក្នុងទឹកស្ទឹងព្រែកត្នោតក្រោយផ្ទះ គ្មានលេខ ភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោម្សិលមិញ។
ប៉ូលិសនិយាយថា សាកសពពុំស្គាល់ឈ្មោះ, ទីលំនៅ, ភេទប្រុស ហើយនៅវេលាម៉ោងដឹងកើតហេតុខាងលើ ក្មេងដើរស្ទូចត្រីក៏ប្រទះឃើញសាកសពអណ្តែតទឹក រួចក៏រាយការណ៍ឱ្យសមត្ថកិច្ចតែម្តង។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាស្លាប់ដោយលង់ទឹក។ បច្ចុប្បន្នសាកសពត្រូវកម្លាំងសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្ត សាក់សំពៅរង់ចាំបងប្អូន៕
