adverise with khmeread 1

តើ​គាត់​ធ្វើ​យ៉ាងម៉េច​ដើម្បី​បើក​ទូ​កុំឱ្យ​ធ្លាក់​បែក​ចាន បើ​ចាន​លៀន​ចេញ​បែបនេះ​?

    ​នេះ​ជា​រូបភាព​ដ៏​រំខាន និង​មាន​ភាព​តានតឹង​បំផុត ដែល​អាច​នឹង​កើតឡើង​បាន​នៅក្នុង​ផ្ទះបាយ​របស់​អ្នក​។​

​    ​គ្រាន់តែ​ការ​សម្រេចចិត្តថា​តើ​គួរតែ​បើក​ឬ​មិន​បើក​ទូ​នេះ បានធ្វើឱ្យ​អ្នកលេង​ប្រព័ន្ធ​អ៊ីនធឺណិត​វ៉ី​វក់​យ៉ាងខ្លាំង​។​

​    ​ស្ត្រី​មេផ្ទះ​ម្នា​ក់បាន​ថត​យក​រូបភាព​មួយ​សន្លឹក​នេះ ដែល​បង្ហាញ​ចាន​ប៉​សឺ​ឡែ​ន​មួយ​ជុង​ធំ​ធ្លាក់​ចេញពី​ធ្នើរ​ដាក់​ចាន​។​

​    ​ចាន​ទាំងនោះ​ត្រូវបាន​រុញ​ផ្អឹប​ជាប់​ទៅនឹង​ទ្វារ​កញ្ចក់ ហើយ​មើលទៅ​ស្ទើរតែ​នឹង​អាច​បែក​ទាំងស្រុង ប្រសិនបើ​បើក​ទូ​ដាក់​ចាន​នោះ​។​

​    ​រូបថត​មួយ​សន្លឹក​នេះ​ត្រូវបាន​បង្ហោះ​ចូលទៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Baoliao Commune ដែលជា​សហគមន៍​រប​ស់ Facebook មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា​។​

​    ​ក្នុង​ផុស​មួយ​នេះ អ្នកលេង​ក្នុង​បណ្តាញ​សង្គម Baoliao Commune ម្នាក់​បាន​បញ្ចេញមតិ​ថា "​ឱ្យ​វា​ធ្លាក់​ម្តង​មួយ ម្តង​មួយ​។ ហើយ​ទិញ​ថ្មី​ទៀត​ទៅ​"​។​

​    ​Tseng មកពី​ទីក្រុង​ស៊ី​ង​ជូ កោះ​តៃវ៉ាន់ បានបញ្ជាក់​ប្រាប់​វេ​ប​សាយ MailOnline ថា​រូបថត​មួយ​សន្លឹក​នេះ​ត្រូវបាន​ផ្តិត​ដោយ​មិត្ត​របស់គាត់​ម្នាក់ ដែល​ស្នាក់​នៅផ្ទះ​ម្តាយ​របស់ខ្លួន​។​

​    ​Tseng បាន​បញ្ជាក់ថា នាង​ភ្ញាក់ផ្អើល និង​មិន​រីករាយ​នោះឡើយ ពេលដែល​នាង​បានឃើញ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ទូ​ដាក់​ចាន ដូច្នេះ​នាង​ចង់​ប្រាប់​គាត់​ដើម្បី​ជួយ​គាត់​ទទួលបាន​ជំនួយ​ឬ​មតិយោបល់​មួយចំនួន​ពី​អ្នកលេង​អ៊ីនធឺណិត​។​

​    ​ផុស​មួយ​នេះ បានទទួល​អ្នក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ចំនួន ១៥.០០០​នាក់ និង​មតិយោបល់​ចំនួន ៤៣៩​។​

​    ​Tseng បាន​បញ្ជាក់ថា មិត្ត​របស់គាត់​បាន​បើក​ទូ​ចាន​នោះបាន​ដោយ​សុវត្ថិភាព​។​

​    ​គាត់​ប្រាប់​ទៅកាន់​វេ​ប​សាយ MailOnline ថា "​នាង​បាន​បើកទ្វារ​ម្ខាង​តិចៗ និង​បាន​ប្រើ​ដៃ​របស់​នាង​ដើម្បី​ទប់​ចាន បន្ទាប់មក​នាង​បាន​រុញ​ទ្វារ​ឱ្យ​ចំហ​ធំ​ជាង​មុន​"​។​

​    ​គាត់​បន្ថែមថា "​ចាន​ទាំងអស់​គឺមាន​សុវត្ថិភាព​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់