adverise with khmeread Untitled 1

ទង្វើ​ក្មេងស្ទាវ​ឈ្លោះជាមួយផ្កាយ៣ថ្ងៃមុន​ ឈានដល់ថ្នាក់​ឪពុក​សរសេរក្នុងបណ្ដាញសង្គមថា "​នឹង​សម្លាប់ខ្លួន បើ​អនុគ្រោះ​ឱ្យ​កូន​របស់គាត់​មិនបាន​" (មានវីដេអូ)

    ភ្នំពេញ ៖ ផ្ទុះឡើង​ក្តៅគគុក​ក្នុង​បណ្តាញ​សង្គម រវាង​ក្មេងស្ទាវ​មាន​ជម្លោះ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង អាវុធហត្ថលើ​ផ្ទៃ​ប្រទេស រហូតមកដល់​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​។​

    នៅ​រសៀល​ថ្ងៃនេះ ឪពុក​របស់​ក្មេងស្ទាវ​ដែលមាន​ជម្លោះ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានផ្ញើ​សារ​ទៅកាន់​ប្រពន្ធ​របស់គាត់​ថា "នឹង​សម្លាប់ខ្លួន បើ​អនុគ្រោះឱ្យ​កូន​គាត់​មិនបាន"​។​

    ម្តាយ​របស់​ក្មេងស្ទាវ​រូបនោះ បាន​ទូរស័ព្ទ​ចូល​វិទ្យុ ABC ដោយបាន​និយាយថា ប្តី​របស់គាត់​បាន​បង្ហោះ​តាម Facebook ថា នឹង​ទៅ​សម្លាប់ខ្លួនដោយបាន​និយាយថា "​ខ្ញុំ​តូចចិត្ត​ខ្លួន​ខ្ញុំ​ណាស់ ទុក្ខ​ប៉ុណ្ណា​ដែរ​ធ្វើបាប​កូន​ខ្ញុំ ទុក្ខ​ប៉ុណ្ណា​ក៏​ខ្ញុំ​ទទួល​ដែរ ខ្ញុំ​ជួយ​អ្នកជំងឺ​រាប់ពាន់ ខ្ញុំ​គ្មាន​បាន​អ្វី​ពី​អ្នកជំងឺ​ទេ ជំងឺ​ជេរម៉ែ​ក៏​ខ្ញុំ​មាន​ដែរ តែ​ខ្ញុំ​យកទោស​ពៃ​អ្វី​ទេ ហេតុអ្វី​អនុគ្រោះ​ឱ្យ​កូន​ខ្ញុំ​មិនបាន​"​។​

    ឪពុក​របស់​ក្មេងស្ទាវ​រូបនោះ​ក៏បាន​សរសេរ​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា "ប្រហែល​បាត់​ខ្ញុំ ពីព្រោះ​ខ្ងុំ​ធ្វើ​ប៉ា​កូនៗ​មិនបាន​ល្អ ប៉ា​ដើរ​សុំទោសគេ ឱ្យ​លោក​ដាក់ទោស​ខ្ញុំ​មកពី​ព្រោះ​កូន​ខ្ញុំ​ពិតជា​ខុស​ហើយ RIP"៕

សុំមិនបញ្ចេញឈ្មោះរបស់ឪពុកជនបង្ក


 

adverise with khmeread

មតិយោបល់