adverise with khmeread Untitled 1

ទំនាក់ទំនង​ស្នេហា​មិន​គង់វង្ស​កុំ​បន្ទោស​ព្រហ្ម​លិខិត​! គួរ​បន្ទោស​ខ្លួនឯង​ដែល​ធ្វើ​រឿង​ខុសឆ្គង​ទាំង ៤ នេះ​

    ​អ្នក​បាន​ប្រឹងប្រែង​អស់ហើយ​ដើម្បី​ប្រាប់​គាត់​ថា គាត់​មានន័យ​ប៉ុនណា​សម្រាប់​អ្នក ប៉ុន្តែ​គាត់​នៅតែ​ចង់​ចាក​ចេញពី​អ្នក​។ តើ​អ្នកមាន​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​គាត់​ចាក​ចេញពី​អ្នក​? ឬមួយ​ក៏​មកពី​ព្រហ្ម​លិខិត​? ហេតុផល​គឺ​បណ្តាលមកពី​អ្នកប្រព្រឹត្ត​ទង្វើ​ទាំង ៤ ខាងក្រោម​៖

​    ​១. និយាយ​អំពី​បញ្ហា​ខ្លួនឯង​ឱ្យគេ​ដឹង​អស់រលីង​
​    ​ច្បាស់​ណាស់ ប្រសិនបើ​អ្នក​ទើប​តែមាន​ទំនាក់ទំនង​ស្នេហា អ្នក​គួរតែ​ប្រាប់​មិត្តភក្តិ​ឱ្យបាន​ដឹង​ពី​រឿងនេះ​។ ប៉ុន្តែ​មិត្ត​ប្រុស​របស់​អ្នក​ច្បាស់​ជា​មិន​ចូលចិត្ត​ទេ ដែល​អ្នកយក​បញ្ហា​គ្រប់យ៉ាង​ទៅប្រាប់​គេ​ឱ្យ​បានដឹង​ទាំងអស់នោះ​។ ត្រូវ​ចាំ​ថា តើន​រណា​កំពុងមាន​ស្នេហា​? គឺ​មានតែ​អ្នក​និង​គាត់​ប៉ុណ្ណោះ ដូច្នេះ​អ្នកដទៃ​គ្មាន​សិទ្ធិ​ដឹង​រឿង​គ្រប់យ៉ាង​អំពី​អ្នក​ទាំងពីរ​ទេ​។ 

​    ​២. រំពឹង​ពី​គាត់​ខ្ពស់កប់ពពក​
​    ​អ្នក​ចង់បាន​បុរស​កម្ពស់ ១៩០ គាត់​ត្រូវតែមាន​ឌាំ​ង គាត់​ត្រូវតែមាន​សក់ស្លូត គាត់​ត្រូវតែមាន​អ៊ីចេះ អ៊ីចុះ​...​។​ល​។ ស្ត្រី​គ្រប់រូប​ចង់បាន​បុរស​ជា​គូ​អនាគត​ម្នាក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចុច​ក្នុង​បញ្ជី​ថា​គាត់​ត្រូវតែមាន​អ្វីដែល​អ្នក​រំពឹង​នោះ គឺ​ច្បាស់​ជា​នៅ​ព្រៅ​ហើយ​។ ហើយ​អ្នក​ក៏​ច្បាស់​ជា​ខកចិត្ត​ម្តង​ហើយ​ម្តងទៀត​ឥត​ឈប់​ផងដែរ​។ 

​    ​៣. តាម​គាត់​ស្អិត​ដូច​តុកកែ​
​    ​ពី​ព្រឹក​តេ​ម្តង ថ្ងៃ​តេ​ម្តង ម៉ោង​បាយ​តេ​ម្តង មិន​ព្រម​លើក​ទូរស័ព្ទ ផ្ញើ​សារ​រាប់​ភ្លេច ល្ងាច​ម៉ោង​ធ្វើការ​តេ​ទៅទៀត ចេញពី​ធ្វើការ​តេ ម៉ោង​ដេក​តេ ... អ្នក​គិតថា​ធ្វើ​ដូច្នេះ​គឺ​បង្ហាញថា​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​កម្រិតណា ប៉ុន្តែ​គាត់​វិញ​មិន​យល់​ដូច្នោះ​ទេ គាត់​យល់ថា​សេរីភាព​របស់គាត់​ត្រូវ​អ្នក​ប្លន់​យក​អស់​ទៅហើយ​។ គួរ​លៃលក​ទាក់ទង​គាត់​ឱ្យ​ចេះ​មើល​កាលៈទេសៈ​។ 

​    ​៤. និយាយ​តែ​ពី​រឿង​សង្សារ​ចាស់​នៅ​ចំពោះមុខ​គាត់​
​    ​តើ​ក្នុង​អារម្មណ៍​មិត្ត​ប្រុស​នឹង​ប្រច័ណ្ឌ​កម្រិតណា ប្រសិនបើ​អ្នក​និយាយ​តែ​ពី​អតីត​សង្សារ​ចាស់​? តើ​គាត់​អាច​ទ្រាំ​នឹង​កំហឹង​ចំពោះ​បុរស​ម្នាក់​នោះបានទេ​? បើទោះជា​គាត់​ជា​ព្រះ​ក៏​គង់តែ​ដល់​ថ្ងៃមួយ​ក្លាយជា​ទេវទត្ត​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់