15133791 1182513825168824 1854844401 o

ខឹង​ឪពុក​ស្តីប្រដៅ​គំរាម​ដុត​ផ្ទះ​ចោល​...​តែ​ហ៊ាន​ត្រឹម​ប្រមូល​ខោអាវ​ដុតចោល​...​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ខឹង​ឪពុក​ស្តីប្រដៅ​គំរាម​ដុត​ផ្ទះ​ចោល​...​តែ​ហ៊ាន​ត្រឹម​ប្រមូល​ខោអាវ​ដុតចោល​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ នៅ​ថ្ងៃទី​១៩ វិច្ឆិកា​ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​យប់មិញ​នៅ​ចំណុច​ផ្ទះ​លេខ​៩៥០ ផ្លូវលំ ក្រុមទី​៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ឈុំ ស្រី​នាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ​​ មុខរបរ​លក់ដូរ ទីលំនៅ​កន្លែងកើតហេតុ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ​ឈុំ ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ មុខរបរ​មិន​ពិតប្រាកដ។​

    ប៉ូលិស​បន្តថា ដំបូង​ឈ្មោះ ​ឈុំ ម៉ៅ បាន​ផឹកស្រា​ស្រវឹង​ហើយ​ខឹង​ឪ​ពុក និង​បងប្អូន​ស្តីប្រដៅ​ក៏បង្ក​រឿង​ឡូឡា​ស្រែក​គំរាម​ដុត​ផ្ទះ​រួច​ក៏​ប្រមូល​ខោអាវ​មក​ដុត​នៅមុខ​ទ្វារផ្ទះ។ ​ឃើញ​ដូច​នោះ​បងស្រី​ និង​អ្នកជិតខាង​ទៅ​ជួយ​ដងទឹក​ចាក់​ពន្លត់​ទៅ។​

    ភ្លាមៗ​នោះ​ក្រុមគ្រួសារ​ជនសង្ស័យ​បាន​ទូរស័ព្ទ​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍ រួច​ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ​ឃាត់​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ចាត់ការ​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

មតិយោបល់