adverise with khmeread 1

មូល​ហេតុដែល​គ្រួសារ​ឥណ្ឌា​មួយ​នេះ​មិនអាច​ពាក់​ស្បែកជើង​ប៊ូល​បាន​!!! គ្រាន់តែ​ម្រាម​ដៃជើង​សរុប​មាន​ដល់​ទៅ ៦០០ ម្រាម​

​    ​កម្មករ​វ័យ ៥០ ឆ្នាំ​លោក Krishna Choudhary ដែល​រស់នៅក្នុង​ភូមិតូច​មួយ​ក្នុង​ទីក្រុង Gaya ប្រទេស​ឥណ្ឌា មាន​ម្រាមដៃ និង​ម្រាមជើង​ចំនួន ៦ ដូចគ្នា ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ ឪពុក ជីតា បងប្អូន​បង្កើត កូន និង​ចៅ​របស់គាត់​មាន​ចំនួន​ម្រាមដៃ​និង​ជើង​ដូច​គាត់​ដែរ​។​

​    ​គ្រួសារ​ដ៏​ធំ​ដែលមាន​សមាជិក ២៥ នាក់​របស់លោក Choudhary មាន​ម្រាមដៃ​និង​ជើង​ទាំងអស់​សរុប​ចំនួន ៦០០​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail​។ ពាក្យ​វេជ្ជសាស្ត្រ​សម្រាប់​អាកា​រៈ​ហ្សែ​ន​នេះ​គឺ "Polydactyly"​។ អាកា​រៈ​នេះ​បណ្តាលមកពី បម្រែបម្រួល​ហ្សែ​ន និង លក្ខណៈខុស​ប្រក្រតី​ពី​ដំណពូជ​។​

​    ​លោក Choudhary មិនមាន​បញ្ហា​អ្វី​នោះឡើយ​ចំពោះ​ម្រាមដៃ​បន្ថែម​នេះ ប៉ុន្តែ​ក្មេងៗ និង​បុរស​នៅក្នុង​គ្រួសារ​ពិបាក​កាន់​ប៊ិក​ដើម្បី​សរសេរ​អក្សរ​។ ចំណែកឯ​ស្រីៗ​ដែល​ដល់​អាយុ​រៀបការ​ត្រូវបាន​កូនកំលោះ​បដិសេធ​ដោយសារ​ម្រាម​ដៃជើង​ច្រើន​នេះ​។​

​    ​គ្រួសារ Choudhary ក៏​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ស្បែកជើង​ដែល​ស័ក្តិសម​នឹង​ពួកគេ​ដែរ ដូច្នេះ​ពួកគេ​ប្រើ​ស្បែកជើងផ្ទាត់​ជំនួស​វិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់