adverise with khmeread 1483371

តារាចម្រៀង Ed Sheeran រក​មួយថ្ងៃ​បាន​ជាង ៣៧.០០០ ដុល្លារ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ចាយ​វិញ មួយខែ​អស់​ជិត ១.៣០០ ដុល្លារ ហើយរ​កឡាន​មួយ​ជិះ​គ្មាន​!!!

    ​តារាចម្រៀង​អង់គ្លេស Ed Sheeran បច្ចុប្បន្ន​រកចំណូលបាន ៣០.០០០ ផោន (​ជាង ៣៧.០០០ ដុល្លារ​) ក្នុង​មួយថ្ងៃ​។​

​    ​នេះ​មានន័យថា​គាត់​គ្រាន់តែ​អង្គុយ​ផឹក​កាហ្វេ គាត់​អាច​រកប្រាក់​ច្រើនជាង​ប្រជាជន​អង់គ្លេស​ភាគច្រើន ដែល​ធ្វើការ​ក្នុង​មួយឆ្នាំ​ទៅទៀត​។​

​    ​យោងតាម​វេ​ប​សាយ Mirror ក្នុង​ឆ្នាំ ២០១៥ គាត់​រកចំណូលបាន​ជិត ១៤ លាន​ដុល្លារ​មុន​បង់ពន្ធ​។​

​    ​យោងតាម​របាយការណ៍ Copanies House បង្ហាញថា​គាត់​រកប្រាក់​ចំណូល​កើន​ទ្វេដង​ចាប់តាំងពី​ឆ្នាំ ២០១៤ ដោយ​នៅពេលនោះ​គាត់​រកចំណូលបាន ៦,៥ លាន​ដុល្លារ​។​

​    ​យ៉ាងណាមិញ គាត់​លាតត្រដាង​ថា គាត់​កំណត់​ខ្លួន​របស់គាត់​ចាយ​ត្រឹម ១.២០០ ដុល្លារ​ក្នុង​មួយខែ​ប៉ុណ្ណោះ ហើយ​គាត់​ចំណាយ​ច្រើនជាងគេ​លើ​តាក់ស៊ី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់