Untitled 1

បង្ក្រាប​ល្បែងស៊ីសង កន្ទុយ​លេខឆ្នោត​យួន​ឃាត់​មនុស្ស ​៥​ នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក ដោយមាន​ការសហការ​ពី​ប៉ូលិស​ប៉ុស្តិ​រដ្ឋបាល​ផ្សារ​ដើម​គរ ក្រោម​កិច្ចសម្របសម្រួល របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ល្បែង ស៊ីសង​ខុសច្បាប់ កន្ទុយ​លេខឆ្នោត​​យួន​ឃាត់​មនុស្ស​ ៥​ នាក់ ប្រព្រឹត្ត​នៅក្នុង​ផ្សារ​នាគ​មាស ផ្លូវ​លេខ​២៣១ ក្រុមទី១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​បង្ក្រាប​ចំនួន​០២​គោលដៅ គឺ ១-​គោលដៅ​តូប​លេខ​១៩០ និង​លេខ​១៩១ ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន ៤​នាក់ ៖ ១-​ឈ្មោះ សុខ ធា​រី ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ (ជា​ភ្នាក់ងារ​ស៊ីសង), ២-​ឈ្មោះ ណុ​ច ឈុន​លីម ភេទ​ស្រី អាយុ២២​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​៤ (ប្រវត្តិវិទ្យា) ជា​ភ្នាក់ងារ​ស៊ីសង, ៣-​ឈ្មោះ សុខ ផល្លា ភេទ​ស្រី អាយុ៥៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ (ជា​អ្នក​មកចាក់​ភ្នាល់) និង​៤-​ឈ្មោះ ហេង សុឃាង ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត (ជា​អ្នក​ចាក់​ភ្នាល់)។​

    វត្ថុតាង​ដែល​បាន​ចាប់យក៖ លុយ​ចំនួន ១៤៧០០០៛, ម៉ាស៊ីន​គិត​លេខ ចំនួន​០២ គ្រឿង, ក្តារ​ចេញ​លទ្ធផល​ឆ្នោត ០១​ផ្ទាំង, ត្រា​ថ្ងៃ ខែ ឆ្នាំ ចំនួន ០១, តុ​ឈើ ចំនួន​០១ និង​ឯកសារ​កត់​ឆ្នោត មួយចំនួន។​

    ២-​គោលដៅ​ច្រកចូល​ផ្សារ​ខាងជើង ឃាត់ខ្លួន​បាន​ជន សង្ស័យ​ម្នាក់​ឈ្មោះ ឃឹម ដារ៉ាវុធ ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​១ ន័ត​តុ​ន (ជា ភ្នាក់ងារ​ស៊ីសង)។ វត្ថុតាង​ដែល​បាន​ចាប់យក៖ -​តុ​ឈើ ចំនួន​០១. កៅអី​ជ័រ ចំនួន​០៣, ម៉ាស៊ីន​គិត លេខ ចំនួប​០១​គ្រឿង, ឯកសារ​កត់​ឆ្នោត​មួយចំនួន និង​លុយ​ចំនួន ២០០.៥៥០០ (ពីរលាន​ប្រាំ​ពាន់​ប្រាំ​រយ រៀល)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​០៥ ​នាក់ កំពុង​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួល គោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕

មតិយោបល់