Untitled 1

ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​កូន​ធំ​ឡើង​ខូច ក្រអឺតក្រទម អាង​ខ្សែ​អាងខ្នង ឈប់​ប្រព្រឹត្ត​កំហុស​ទាំង ៤ នេះ​

    ​ក្មេងៗ​ដែល​បញ្ចេញ​ចរិត​ឈ្លើយ និង​ខ្វះ​ការអត់ធ្មត់​គឺជា​អ្វីដែល​ឪពុកម្តាយ​គ្រប់រូប​បាន​ជួបប្រទះ ហើយ​ពួកគេ​មិនបាន​ដឹង​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​បញ្ហា​នេះ​កើតឡើង​ឡើយ​។​

​    ​ប្រសិនបើ​ឪពុកម្តាយ​ទាំងអស់​មិន​ចាត់​វិធា​នា​ការ​ចំពោះ​ឥរិយាបថ និង​សកម្ម​ភាពខុស​ទំនងរ​បស់​កូនៗ​មួយចំនួន នោះ​វា​នឹង​បង្ក​ផលវិបាក​ដល់​ជីវិត​របស់​ក្មេង​ទៅ​ថ្ងៃ​អនាគត​។​

​    ​ដូច្នេះ​ខាងក្រោម​នេះ​គឺជា​កំហុសឆ្គង​ទាំង ៥ ដែល​អាណាព្យាបាល​តែង​ប្រព្រឹត្តិ​ដោយ​មិនដឹង​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យ​ក្មេង​ខូច​។ អ្នកជំនាញ​ខាង​កុមារ​គឺ​អ្នកស្រី Emma Jenner នឹង​ពន្យល់​ដូចតទៅ​៖

​    ​១. ទំយើ​កូន​ពេក​
​    ​ឧទាហរណ៍​៖ កូន​របស់​អ្នក​ចង់​ផឹក​ទឹកដោះគោ​ជាមួយ​កែវ​ថ្មី ហើយ​មិន​ចង់​ប្រើ​កែវ​ដែល​គេ​ប្រើ​រាល់ថ្ងៃ​។ ឪពុកម្តាយ​ច្បាស់​ជា​រក​កែវ​ថ្មី​ឱ្យគេ​ដែល​ផ្ទុយទៅវិញ​មិនបាន​បដិសេធ​សំណើ​នេះ​។ ឪពុកម្តាយ​ខ្លាច​កូន​យំ ឬក៏​មិន​ព្រម​ញ៉ាំ​អាហារ​។​

​    ​សម្រាប់ Emma នេះ​គឺជា​កំហុសឆ្គង​ដ៏​ធំ​។ ហេតុអ្វី​បានជា​អ្នក​ទំយើ​កូន​? ហេតុអ្វី​ត្រូវឱ្យ​ក្មេង​មក​បញ្ជា​មនុស្ស​ចាស់​? អ្នក​ត្រូវតែ​ឱ្យ​ពួកគេ​យំ​ប្រសិន​ពួកគេ​ចង់ ហើយ​ប្រសិនបើ​អ្នក​មិន​ចង់​ឮ​ពួកគេ​យំ ទៅ​កន្លែង​ផ្សេង​ឱ្យ​ឆ្ងាយ​ពី​ពួកគេ​។ ប៉ុន្តែ​ហាម​ដាច់ខាត​ចិញ្ចឹម​បីបាច់​កូន​របស់​អ្នក​ដោយ​បណ្តោយឱ្យ​ពួកគេ​ចង់បាន​អ្វី​ស្រេច​តែ​ចិត្ត​។ បើ​អ្នក​ទំយើ​កូន នោះ​ថ្ងៃ​ណាមួយ​សូម្បីតែ​កៅអីអង្គុយ​ញាំ​បាយ ក៏​វា​បញ្ជា​គេ​ឱ្យ​យក​ឱ្យ​វា​ដែរ​។ 

​    ​២. ចេញមុខ​ការពារ​កូន​រហូត ដោយ​និយាយថា "​ក្មេង​វា​តែ​អ៊ីចឹង​ឯង​"
​    ​ប្រសិនបើ​អ្នក​តម្រែតម្រង់​ឥរិយាបថ​អាក្រក់​របស់​ពួកគេ​នៅ​ទីសាធារណៈ​របស់​ពួកគេ​ដោយ​ប្រើ​ឃ្លា "​ក្មេង​វា​តែ​អ៊ីចឹង​ឯង​" នោះ​អ្នក​កំពុង​ជំរុញ​ទឹកចិត្ត​ពួកគេ​ឱ្យ​បន្ត​ឈ្លើយ​ថែមទៀត ហើយ​ខ្វះ​ការទទួលខុសត្រូវ​។ អ្នកជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ធ្វើជា​គំរូ​ដល់​ក្មេង​ដើម្បី​កែ​ឥរិយាបថ​ឈ្លើយ​របស់​ក្មេង​។ បើ​អ្នក​មិនដែល​ធ្វើ​អ្វីមួយ​ជា​គំរូ​ផង តើ​ឱ្យ​ក្មេង​រៀន​រៀប​ចរិត​ឫកពារ​តាម​នរណា​? 

​    ​៣. អ្នក​មិន​បានឱ្យ​អ្នកដទៃ​ស្តីបន្ទោស​កូន​អ្នក​សូម្បី​មួយ​ម៉ាត់ គឺ​ការពារ​កូន​លុះ​ក្ស័យ​
​    ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​។ កាលពី​ជំនាន់​មុន គ្រូបង្រៀន និង​សាស្ត្រាចារ្យ​អាច​ស្តីបន្ទោស​កូនៗ​របស់​យើង​នៅពេល​ពួកគេ​បង្ហាញ​ឥរិយាបថ​មិន​សមប្រកប​។ ផ្ទុយទៅវិញ​នាពេល​សព្វថ្ងៃនេះ ប្រសិនបើ​លោកគ្រូ​អ្នកគ្រូ​ស្តីបន្ទោស​ទៅកាន់​ក្មេង នោះ​អាណាព្យាបាល​ពួកគេ​ចាប់ផ្តើម​ខឹង​។ ពួកគាត់​មិនទាន់​ព្យាយាម​ស្វែងរក​បញ្ហា​ផង ប៉ុន្តែ​បែរជា​ជះ​កំហឹង​ដាក់​គ្រូ​។​

​    ​ប្រសិនបើ​អ្នក​បង្ហាញ​ចរិត​បែបនេះ អ្នក​កំពុង​ប្រាប់​កូន​ខ្លួនឯង​ឱ្យ​ប្រព្រឹត្តិ​ខុស​កាន់​ត​ខ្លាំង ហើយ​សូម្បីតែ​លោកអ្នក​ផ្ទាល់ គ្រូបង្រៀន ឬក៏​បុគ្គលិក​ឯទៀត​នឹង​មិនអាច​បញ្ឈប់​ចរិត​ឈ្លើយ​របស់​ពួកគេ​បានឡើយ​។​

​    ​៤. កូន​អាច​ប្រើ​ឪពុកម្តាយ​ស្រេច​ចិត្ត​
​    ​ម្តាយ​ឪពុក​បច្ចុប្បន្ន​គឺ​បែប​នេះឯង កូន​ក្លាយជា​មេបញ្ជាការ​ទៅហើយ​។ ចង់ឱ្យ​ឪពុកម្តាយ​ទៅ​លិច​គឺ​ទៅ​លិច ចង់ទៅ​កើត​គឺ​ទៅ​កើត​ដោយហេតុថា​ខ្លួន​ស្រឡាញ់​កូន​ខ្លាំងពេក​។ ធ្វើ​បែ​នេះ ពេល​កូន​ធំ​ឡើង វា​នឹងមាន​អារម្មណ៍​ថា​ខ្លួន​វា​ត្រូវតែ​បញ្ជា​គេឯង​គ្រប់គ្នា​ឱ្យ​ទាល់តែ​បាន ក្មេង​នឹង​កើត​ចរិត​ឆ្មើងឆ្មៃ ក្រអឺតក្រទម អាង​ខ្សែ​អាងខ្នង ចេញ​ចរិត​ពាល ដាក់​អ្នកដទៃ​គ្រប់​ពេលដែល​ជួប​បញ្ហា​បន្តិចបន្តួច​៕

អ្នកនឹងចូលចិត្ត

មតិយោបល់