adverise with khmeread Untitled 1

ក្រសួងការពារជាតិ​រុស្ស៊ី​បញ្ចេញ​វីដេអូ​បាញ់​មី​ស៊ី​លប​ញ្ជា​ពី​ចម្ងាយ​ដ៏​សាហាវ វាយកម្ទេច​ទីតាំង​ជាច្រើន​របស់ ISIS ឥត​ប្រណី​ដៃ​

    ​បញ្ចេញ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍ វីដេអូ​នេះ​បង្ហាញ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​កំពុងបើក​ការវាយប្រហារ​លើ​គោលដៅ​ជាច្រើន​ក្នុងប្រទេស​ស៊ី​រី​។ 

​    ​យន្តហោះ​ទម្លាក់​គ្រាប់បែក​មកពី​រុស្ស៊ី​សម្រាប់​បេសកកម្ម​ទាំងនេះ បាន​បាញ់​មី​ស៊ី​ល​បញ្ជា​ពី​ចម្ងាយ​ជាច្រើន​គ្រាប់ ខណៈ​កំពុង​ហោះ​សំកាំង​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ 

​    ​ដោយ​អាច​គ្របដណ្តប់​លើ​រយៈ​ចម្ងាយ ១១.០០០ គីឡូម៉ែត្រ យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងនេះ​បាន​កម្ទេចចោល​គោលដៅ ISIS ជាច្រើន​កន្លែង​។ នេះ​បើ​យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី​លើកឡើង​ដូច្នេះ​។ 

​    ​ទីបញ្ជាការ ISIS អាវុធ និង​ឃ្លាំង​គ្រាប់ ក៏ដូចជា​រោងចក្រ​ផលិត​អាវុធ​ត្រូវបាន​បាញ់​កម្ទេចចោល​ទាំងអស់​។ 

​    ​គួរ​បញ្ជាក់ថា រុស្ស៊ី​បានចាប់ផ្តើម​ធ្វើការ​វាយលុក​ដោយ​មី​ស៊ី​លប​ញ្ជា​ដ៏​សាហាវ​ទៅលើ​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​គឺ​ដើម្បី​បោសសម្អាត​ពួក ISIS ឱ្យអស់​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់