Untitled 1

ជីតានេះសាហាវហួសថ្លែង ហ៊ានដុតចៅបង្កើត ដោយសារហេតុផលហួសចិត្ត

    កំពត ៖ ជីតា​ចិត្តសាហាវ​ឃោ​ឃៅ​បាន​ដុត​សម្លាប់​ចៅ​បង្កើត​របស់ខ្លួន​ដែលមាន​អាយុ​ទើបតែ​១​ខែ ដោយសារ​ខឹង​នឹង​កូនស្រី​របស់គាត់​ត្រូវជា​ម្តាយ​ទារក​រងគ្រោះ​ទៅរក​ស៊ីនៅក្រៅ​ផ្ទះ​រហូត​មាន​ប្តី​មិនដឹង​មុខ ហើយ​មានកូន​មួយ​តា​នោះ​ដុត​សម្លាប់ចោល​។​

    អំពើ​ដ៏​ឃោរឃៅ​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ ស្ថិតក្នុង​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យ​ជា​ជីតា​បង្កើត​ដែល​ដុត​សម្លាប់​ទារក​មានឈ្មោះ សុខ ស៊ន អាយុ​៥៤​ឆ្នាំ បាន​ចាប់​ចៅស្រី អាយុ​១​ខែ មិនទាន់​ដាក់ឈ្មោះ ទៅ​ដុត​សម្លាប់​នៅលើផ្ទះ​របស់គាត់ ដោយសារតែ​ភ្លើងកំហឹង​ខឹង​កូនស្រី​ទៅរក​ស៊ី​ក្រៅ ហើយ​មានកូន​តូច​នេះ​មិន​ស្គាល់មុខ​ឪពុក​ក្មេង​។​

    ទោះជា​យ៉ាងណាក៏ដោយ​ក្រោយ​កើតហេតុ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​រូបនេះ បាន​បញ្ជា​កម្លាំង​ប៉ូលិស​ជំនាញ​ចុះទៅ​ដល់​កន្លែង​កើត​ភ្លាមៗ​ដើម្បី​ឃាត់ខ្លួន ជីតា​ចិត្តឃោរឃៅ​នេះ​មក​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ដ​៕

មតិយោបល់