adverise with khmeread 1

Eden Hazard ទម្លាយ​រឿង ផ្ញើ​សារ ទៅ Jose Mourinho នៅ​ថ្ងៃ​ដែល Chelsea បណ្តេញ​គាត់​ចេញពី​តំណែង​

​    ​និយាយ​ជាមួយ​កម្មវិធី Football Focus របស់​ទូរទស្សន៍ BBC កីឡាករ Eden Hazard បាន​លាតត្រដាង​ពី​ទំនាក់ទំនង​របស់គាត់​ជាមួយ​លោក Jose Mourinho ហើយ​គាត់​ក៏បាន​ប្រាប់​ពីសារ​ដែល​គាត់​បាន​ផ្ញើ​ទៅ​អតីត​គ្រូបង្វឹក Chelsea រូបនេះ​បន្ទាប់ពី​ត្រូវបាន​ក្លឹប​បណ្តេញចេញ​។​

​    ​Hazard បាន​និយាយថា "​ទំនាក់ទំនង​នៅតែ​ដដែល​។ សម្រាប់​គាត់ វា​ពិតជា​ពិបាក​ដោយ​ចាញ់​មួយ​ប្រកួត ព្រោះ​ចរិត​របស់គាត់​គឺ​ចង់​ឈ្នះ​គ្រប់ពេល​។ ប៉ុន្តែ​យើង​បាន​នៅ​ជាមួយគ្នា​។ យើង​បាន​នៅ​ជាមួយគ្នា​នៅ​ចំណុចកំពូល ហើយ​នៅ​គ្រា​លំបាក យើង​រងគ្រោះ​ជាមួយគ្នា​"​។​

​    ​បន្ទាប់ពី​ការចាកចេញ​របស់លោក Mourinho តារា​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​បាន​ផ្ញើ​សារ​ទៅ​អតីត​គ្រូ​របស់ខ្លួន​។ Hazard បាន​បន្ថែមថា "​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​គាត់​ដើម្បី​និយាយថា '​សំណាងល្អ​' ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​អាច​ឈ្នះ​ការប្រកួត​ខ្លះៗ​។ មិន​ចង់ឱ្យ​ឈ្នះ​ច្រើន​ទេ ព្រោះ​យើង​ចង់ឱ្យ Chelsea ក្លាយជា​ជើងឯក ប៉ុន្តែ​ខ្ញុំ​ចង់ឱ្យ​គាត់​ក្លាយជា​គ្រូបង្វឹក​កំពូល​ជាថ្មី​ម្តងទៀត​"៕ 

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់