adverise with khmeread 15102227 1182525711834302 676162630 o

​រថយន្ត​យក្ស​ដឹកឈើ​ប្រ​ណិ​ត​១​គ្រឿងត្រូវបាន​ប៉ូលិស​បង្ក្រាប

    រតនគិរី ៖ លោក នូវ ដា​រា នាយប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ​ ថា នៅ​ម៉ោង​២ ​និង​៤៥​នាទី​ទៀបភ្លឺ​នេះ​កម្លាំង​ប៉ូលិស​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​ប៉ូ​លិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ចាប់​រថយន្ត​យក្ស​ដឹកឈើ​ប្រ​ណិ​ត​១​គ្រឿង​យកមក​ស្នងការ​ខេត្ត​ទាំងយប់​។​

    លោក នូវ ដា​រា បន្តថា រថយន្ត​ខាងលើ ជា​ប្រភេទ​រថយន្ត​ម៉ាក​ហ៊ី យ៉ាន់ ដាយ ចំណុះ​ដប់​តោន ពាក់​ស្លាក​លេខ​ក្រចេះ ​៣A-0410 ​ត្រូវ​កម្លាំង​សហការ​ចាប់បាន នៅ​ចំណុច​ផ្លូវជាតិ លេខ​៧៨​ក្នុងភូមិ​សោម​ត្រក់​ឃុំ ប៉ក់​ញ៉ៃ ស្រុក អូ​រយ៉ា​ដា ខេត្តរតនគិរី​។​

    លោក​បាន​បញ្ជាក់ថា ចំណែក​ម្ចាស់​រថយន្ត ​និង​តៃកុង​បាន​រត់​គេចខ្លួនបាត់ ទាំងយប់​។ ​ដោយឡែក វត្ថុតាង បទល្មើស​ត្រូវ​រឹបអូស​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​ក្នុង​ថ្ងៃ​ដដែល៕

adverise with khmeread

មតិយោបល់