Untitled 1

បែកធ្លាយ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មួយ​បង្កប់​ឧបករណ៍​ស៊ើបការណ៍​លើ​ទូរស័ព្ទ​ជាច្រើន​របស់​អតិថិជន​

    ​អ្នកស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុងប្រទេស​អាមេរិក​បាន​រកឃើញ អ្វីដែល​មិនដឹង​ពីមុនមក​នៃ​ការរំលោភបំពាន​នៃ​ទិន្នន័យ​អ្នកប្រើប្រាស់ បន្ទាប់ពី​រកឃើញ​ច្រកទ្វារ​សម្ងាត់​មួយ​ក្នុង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ Android មួយចំនួន ដែល​វា​ធ្វើ​ការផ្ញើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ទៅ Server មាន​ទីតាំង​ក្នុងប្រទេស​ចិន​។​

​    ​គេ​មិន​ច្បាស់​ថា​តើ​ឧបករណ៍​ប៉ុន្មាន​បាន​រងគ្រោះ​បញ្ហា​នេះ​ទេ ប៉ុន្ដែ​យ៉ាងហោចណាស់​ក្រុមហ៊ុន​មួយ​ដូចជា BLU ដែល​លក់​ឧបករណ៍​ក្នុងប្រទេស​អាមេរិក​តាម​រយៈ Amazon និង Best Buy ច្រើនជាង ១២ ម៉ឺន​ស្មា​ត​ហ្វូ​ន​បាន​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​។​

​    ​អ្នកស្រាវជ្រាវ​មកពី​អង្គភាព Kryptowire បាន​រកឃើញ​ទិន្នន័យ​បែកធ្លាយ បន្ទាប់ពី​បុគ្គលិក​ម្នាក់​បាន​ទិញ​ទូរស័ព្ទដៃ BLU R1 HD ពេលធ្វើ​ដំណើរ​កម្សាន្ត​ក្រៅប្រទេស​។​

​    ​បុគ្គលិក​នោះបាន​កត់សម្គាល់ឃើញ​បណ្ដាញ​សកម្ម​មិន​ស្រួល នៅពេល​កំណត់ (Setting) នៅលើ​ទូរស័ព្ទ ហើយ​អ្នកជំនាញ​ធ្វើតេស្ដ​មើល​ក៏​ឃើញ​ឧបករណ៍​នោះ​ប​ញ្ចូ​ន​សារ​ទៅ Server ក្នុង​ទីក្រុង​សៀង​ហៃ​។​

​    ​តាម​ការស្រាវជ្រាវ​បង្ហាញថា Server នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ​ហៅថា Shanghai Adups Technology (​ហៅ​ក​កាត់​ថា Adups) ដែលជា​ក្រុមហ៊ុន​ដំឡើង​ប្រព័ន្ធ​ដំណើរការ​លើ​ទូរស័ព្ទដៃ​។ ហើយ​ក្រុមហ៊ុន​នេះ​អះអាងថា​កម្មវិធី​របស់​ខ្លួន​មាននៅ​លើ​ឧបករណ៍​ចំនួន ៧០០ លាន​គ្រឿង​ជុំវិញ​ពិភពលោក​៕

ប្រភព៖បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់