adverise with khmeread Unnamed %281%29

ប៉ូលិស​ខេត្តរតនគិរី​វ៉ៃខ្នោះ​ចោរលួច​ម៉ូតូ​ម្នាក់​

    រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ខេត្តរតនគិរី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោ​កម្ម​លួច​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុច​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ ស្ថិតក្នុង​ភូមិ​កាឡៃ​សាពូន ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី នៅវេលា​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២០ ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សុខ សុ​ត ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​ជនជាតិខ្មែរ​ទីលំនៅ​បច្ចុប្បន្ន​ធ្វើក​ម្មករ​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ។​

    ក្រោយ​ទទួល​ព័​ត៌មានបាន​ភ្លាមៗ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​អូរ​ជុំ បាន​ឃាត់​មុខសញ្ញា​លួច​ម៉ូតូ​ឈ្មោះ ​គី ហេង ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើក​ម្មករ ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ មាន​ស្រុកកំណើត ភូមិ​សុខសាន្ត ឃុំ​អូរ​ពីរ ស្រុក​កំពង់សោម ខេត្ត​ព្រះសីហនុ។ ​ដកហូត​បាន​ម៉ូតូ​ជនរងគ្រោះ​មកវិញ​ម៉ាក​ម៉ាក ​WAVE ពណ៌​ខ្មៅ​សេរី​2014​ គ្មាន​ស្លាក​លេខ។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​៕

adverise with khmeread

មតិយោបល់