adverise with khmeread Untitled 1

រឿង​ធំ​ហើយ​! រុស្ស៊ី​ក្តៅ​ស្វ៊ី​ស​ហឹ​ង​ស្លឹកត្រចៀក និង​ទាមទារ​ឱ្យ​បកស្រាយ​ជាបន្ទាន់​ចំពោះ​ឧបទ្ទវហេតុ​យន្តហោះ​ចម្បាំង ៣ គ្រឿង​បើក​ប្រដេញ​យន្តហោះ​គណៈប្រតិភូ​របស់​រុស្ស៊ី​

    ​យោងតាម​កាសែត​អន​ឡាញ​ស្កា​យ​ញូ​វ​ចេញផ្សាយ​ថ្ងៃអាទិត្យ​នេះ​បានឱ្យដឹងថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានទាមទារ​ចង់ដឹង​មូល​ហេតុដែល​យន្តហោះ​ចម្បាំង​ស្វ៊ី​ស ៣ គ្រៀង​បើក​ប្រដេញ​យន្តហោះ​រដ្ឋាភិបាល​រុស្ស៊ី ខណៈដែល​ខ្លួន​កំពុងបើក​តាមផ្លូវ​រប​ស់​ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ក្នុងប្រទេស​ប៉េ​រូ​។ 

​    ​យន្តហោះ​នេះ​បាន​កំពុង​ដឹក​សមាជិក​គណៈប្រតិភូរ​បស់​រុស្ស៊ី​ទៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក នៅពេល​យន្តហោះ​ចម្បាំង F/A 18 បី​គ្រឿង​ហោះ​រួមគ្នា​មក​ព័ទ្ធ​យន្តហោះ​រុស្ស៊ី ខណៈដែល​កំពុងបើក​ឆ្លងកាត់​ដែនអាកាស​ស្វ៊ី​ស​។ នេះ​បើតាម​ប្រភព​របាយការណ៍​នានា​។ 

​    ​ស្ថានទូត​រុស្ស៊ី​ក្នុងប្រទេស​ស្វ៊ី​សបាន Tweet ថា "​យើង​មានការ​ភ្ញាក់ផ្អើល និង​សុំឱ្យ​មានការ​បកស្រាយ​ពី​ស្វ៊ី​ស​ជុំវិញ​ឧបទ្ទវហេតុ​ជាមួយ​យន្តហោះ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ដែនអាកាស​សហព័ន្ធ​ស្វ៊ី​ស​"​។ 

​    ​វីដេអូ និង​រូបថត​ដែល​បង្ហាញ​យន្តហោះ​ចម្បាំង​កំពុង​ប្រដេញ​យន្តហោះ​រុស្ស៊ី​ត្រូវបាន​ថត​ដោយ​អ្នកជិះ​លើ​យន្តហោះ​រុស្ស៊ី​។ 

​    ​មេដឹកនាំ​ពិភពលោក​បាន​កំពុង​មកដល់​រដ្ឋធានី Lima របស់​ប៉េ​រូ​ជា​បណ្តើរៗ សម្រាប់​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន ក៏​ចូលរួម​ដែរ​។ 

​    ​ប្រធានាធិបតី​អូ​បា​ម៉ា​ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ប្រជុំ​ក្នុង​ទីក្រុង Lima នៅ​ចុង​សប្តាហ៍​នេះដែរ​។ វា​នឹង​ជា​ព្រឹត្តិការណ៍​ធំ​ចុងក្រោយ​ក្នុង​អាណត្តិ​របស់លោក មុនពេល​លោក​ប្រគល់​អំណាច​ដល់​លោក​ដូ​ណា​ល់ ត្រាំ​។ 

​    ​ភាព​តានតឹង​រវាង​មហាអំណាច​លោកខាងលិច និង​រុស្ស៊ី​បាន​នាំឱ្យ​យន្តហោះ​ណា​តូ​ជាច្រើន​គ្រឿង​ហោះ​ល្បាត​ពេញ​អាកាស​ដើម្បី​ឃ្លាំមើល​យន្តហោះ​រុស្ស៊ី​។ 

​    ​យន្តហោះ​ចម្បាំង​ណា​តូ​មាន​ភារៈកិច្ច​បង្ហាញ​សាច់ដុំ​ដាក់​យន្តហោះ​រុស្ស៊ី ហើយ​គេ​ជឿថា​យន្ត​ហោះណា​តូ​បាន​បង្អាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​ជាង ៦០០ លើក​ហើយ​ក្នុងឆ្នាំនេះ​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់