adverise with khmeread Unnamed %281%29

ឃាត់ខ្លួនស​ង្ឃយួនក្លែងក្លាយនៅខេត្តពោធិ៍សាត់ អួតសុទ្ធតែមកពីអូស្ត្រាលី​ (​មាន​វីដេអូ​)

    ពោធិ៍សាត់ ៖ កម្លាំង​ប៉ូ​លិស​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​មន្ត្រី​ធម្មការ​ខេត្ត បានធ្វើការ​ឃាត់ខ្លួន​ជនកំហូច​ម្នាក់ ដែល​បន្លំ​ខ្លួន​ធ្វើជា​ព្រះសង្ឃ​វៀតណាម ដើរ​បិណ្ឌ​បាត្រ និង​ស្នាក់​នៅក្នុង​ផ្ទះសំណាក់​យីហោ គឹម ម៉េង ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ប៉ូលិស​ក្រុង​បានឱ្យដឹងថា ជនសង្ស័យ​នោះ​មានឈ្មោះ គង់ អាយុ៥២​ឆ្នាំ រស់នៅ​ស្វាយ​ស៊ីសុផុន ជាង​៨​ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម ហើយ​ធ្លាប់​រស់នៅ​ប្រទេស​អូស្ត្រាលី។​

    បន្ទាប់ពី​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា ជនសង្ស័យ​នោះ​ម្តង​ជិះ​ម៉ូតូ​ស្លៀកពាក់​ខោអាវ​ធម្មតា ហើយ​ទើបតែ​ពីរ​បី​ថ្ងៃនេះ​មាន​ពាក់​ស្បង់​ចីវរ​ឈើច្រត់ និង​មួក ភិនភាគ​ដូច ព្រះសង្ឃ វៀតណាម​ បាន​រាយការណ៍​មក​អាជ្ញាធរ រួចមក​ព្រះសង្ឃ​កិច្ច​កោសល យ៉ែម ហន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ​ខេត្តពោធិ៍សាត់ មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត បាន​ពិនិត្យ​ព្រះឆាយាល័ក្ខណ៍​ទើប​ដឹងថា ជនសង្ស័យ​នោះ មិនមែនជា​ព្រះសង្ឃ​ពិតប្រាកដ​ទេ ក៏​សម្រេច​បក​ស្បង់​ចីវរ​ចេញ ហើយ​ប្រគល់​ឱ្យសមត្ថកិច្ច​​យកទៅ​ចាត់ការ​តាម​នីតិវិធី។​

    ជាមួយគ្នា​នោះ លុយ​ដុល្លារ​ពិតប្រាកដ របស់​ជនសង្ស័យ​ដែល​ផ្គើន​ហែក​ចោល​នៅមុខ​សមត្ថកិច្ច ក៏ត្រូវ​ប្រគល់ជូន​ឱ្យ​ជនសង្ស័យ​រក្សាទុក​វិញ​ផងដែរ៕


adverise with khmeread

មតិយោបល់