adverise with khmeread Untitled 1

ប៉ូលិស​ស្រុក​បន្ទាយមាស​បង្ក្រាប​ករ​ណី​ចែកចាយ​គ្រឿងញៀន​ឃាត់ ​២ នាក់

    កំពត ៖ ប៉ូលិស​ស្រុក​បន្ទាយមាស​បាន​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និង​១៥​នាទី អា​ធ្រា​ត្រ​ដោយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន ០២ ​នាក់ ស្រី ម្នាក់ និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន ០១​កញ្ចប់​តូច រួមជាមួយ​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​ផងដែរ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង ០២​នាក់​រួមមាន ១.ឈ្មោះ ទុយ សុភាក់ ភេទ​ប្រុស អាយុ២៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស និង​ទី ២.ឈ្មោះ ខុម សុខ​នី អាយុ២១​ឆ្នាំ នៅ​ភូមិ​ដូន​ស៊យ ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​ ​នាក់​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់