adverise with khmeread Unnamed %281%29

វ៉ៃខ្នោះ​ជនសង្ស័យ ​២​ នាក់​នៅ​សង្កាត់​ព្រែក​ថ្មី

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ប៉ូលិស​ប៉ុ​ស្តិ៍​ព្រែក​ថ្មី ឃាត់ខ្លួន​ជនសង្ស័យ ​២ ​នាក់ នៅ​ចំណុច​ខ្ទម​ចាស់​ដីឡូត៍​គ្មាន​លេខ ផ្លូវ​៣៦៩ ភូមិ កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី១៩ វិ​ច្ឆិ​កា​ឆ្នាំ​២០១៦ ម៉ោង​៨​ និង​៥០​នាទី យប់មិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ លី ច័ន្ទ​វិ​រៈ ភេទប្រុស អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​ និង​២-​ឈ្មោះ អ៊ុន គ​ន្ធា​រស្មី ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) សរុប២៣​កញ្ចប់ (២​កញ្ចប់​ថង់​ធំ​ល្មម, ២១​កញ្ចប់​ថង់​តូច​), ​កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់​កាំ​កង់​១​ដើម, ​គ្រាប់​កាំ​កង់​ចំនួន ៩០​គ្រាប់, ​ដាវ​២​ដើម​,​ ដែកកេះ​១, ​ប្រអប់​ជ័រ​១, ​ទុយោ​ជ​រ័​មុខកាត់​សំរាប់​ចូក​ថ្នាំញៀន​៣​កំណត់, ​ទូរស័ព្ទ​១​គ្រឿង គ្មាន​ម៉ាក​ពណ៌​ខ្មៅ ប្រើ​ស៊ី​ម​លេខ ០១៥ ២៧៥៧៥៣ និង​កូន​ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់