adverise with khmeread Unnamed %283%29

ទិញ​ថ្នាំញៀន​ពី​ចាក់អង្រែ​ក្រោម​ទៅ​ជក់​លេង​ត្រូវ​ប៉ូលិស​ក្រុង​តាខ្មៅ​វ៉ៃខ្នោះ​

    កណ្តាល ៖ ជ​សង្ស័យ​ ២ ​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​ប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃទី​១៩ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង៨​ និង​៣០នាទី​យប់​នៅ​ចំណុច​ផ្ទះ​ជន​ល្មើស ឈ្មោះ​ ហង្ស វណ្ណ​ឌឿ​ន ស្ថិតនៅ ក្នុងភូមិ​ដើ​ម​មៀន សង្កាត់ ដើ​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​០២​នាក់ ១-​ឈ្មោះ​ ហង្ស  វណ្ណ​ឌឿ​ន ភេទប្រុស អាយុ៣៩​ឆ្នាំមាន​ទីលំនៅ​ផ្ទះ ភូមិ ដើ​ម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​លី​ឈើ ​(​ឃាត់ខ្លួន​)​និ​​ង​២-​ឈ្មោះ ម៉ៅ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ​មាន​ទីលំនៅ​ (​ស្នាក់​នៅផ្ទះ​ថៅកែ​លក់​ឈើ​)  ភូមិ​ដើ​ម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ កម្មករ​លី​ឈើ ​(​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ice) ០១​កញ្ចប់​តូច​ប្រើជិត​អស់​។​

    ប៉ូ​លិ​បន្តថា នៅពេល​វេលា​ខាងលើ កម្លាំង ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ដើ​ម​មៀន​ត្រូវបាន​ប្រពន្ធ​ជន​ល្មើ​ស​ប្តឹង​តាម​ទូ​រស័​ព្ទ មក​ថា​ប្តី​របស់ខ្លួន​កំពង់តែ​ជក់​ថ្នាំញៀន​នៅ​នឹង​ផ្ទះ សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​ស្រាប់តែ​ឃើ​ញ​ជន​ល្មើស​កំពុងតែ​ជក់​ថាំ្ន​មែន​ក៏​ហៅ​មក​ប៉ុស្តិ៍​សួរនាំ​តែម្តង​។​

    នៅ​ចំពោះមុខ​សម​ត្ថ​កិច្ច​ ជនល្មើស​បាន​សារភាពថា ពិតជា​របស់​ពួកខ្លួន​មែន​ដោយ​ឈ្មោះ​ ម៉ៅ ពន្លឺ ជា​អ្នក​ទៅ​ទិញ​នៅ​ម្តុំ ខាង​ជើ​ង​ព្រះ​នរាយណ៍ ក្នុងភូមិ ព្រែក​តា​ឡុង សង្កាត់ចាក់អង្រែ​ក្រោម ក្នុង​តំលៃ ពីរ​ម៉ឺ​ន​រៀល ​(២០.០០០) ​ពី​ឈ្មោះ​ ធឿន ភេទ ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ ហើ​យក៏យកមក​ជក់​នៅ​គៀន​ជ​ញ្ជាំ​ផ្ទះ​ឈ្មោះ ហង្ស វណ្ណ ឌឿ​ន តែម្តង​។ ចំណែក​ខ្លួនឯង​ផ្ទាល់ ចេះ​ប្រើ​នូវ​សារធាតុ​ញៀន​មាន​រយៈពេល​ជាង​៦​ខែ​មក​ហើយ​។ បច្ចុប្បន្ន​ជនល្មើស​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់