adverise with khmeread Unnamed %281%29

ស្រាវជ្រាវ​រកឃើញ​កំណប់​កាំភ្លើង​ដែល​ក្រុមចោរប្លន់​ ៧ ​នាក់​លាក់ទុក​

    កំពង់ធំ ៖ មុខសញ្ញា​លួច​ប្លន់ និង​ឃាតកម្ម​ដ៏​សកម្ម​កាលដែល​ប៉ូលិស​ខេត្តកំពង់ធំ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ​មិថុនា​ ឆ្នាំ​២០១៦ ​កន្លងទៅ​នៅ​ឃុំ​ក្រ​វា​ស្រុក​បារាយណ៍​ចំនួន​ ៧ ​នាក់​រួចមក តាម​ការស្រាវជ្រាវ​មុន​ចាប់ខ្លួន​ប៉ូលិស​ដឹងថា​មុខសញ្ញា​នេះ​នៅមាន​លាក់​អាវុធ​វែង​១ដើម និង​ខ្លី​១​ដើម​តែ​ពួកវា​មិន​ព្រមឆ្លើយ​។​

    ប៉ូលិស​និយាយថា ដើម្បី​តស៊ូ​ករណីនេះ​បញ្ចប់​ដល់​ឫសគល់​ប៉ូលិស​ខេត្តកំពង់ធំ​បាន​ប្រើប្រាស់​ជំនាញ​តស៊ូ​ស្រាវជ្រាវ​មុខសញ្ញា​សេស​ល់ និង​រុករក​អាវុធ​ដែល​លាក់ទុក​។ រហូតមកដល់​ថ្ងៃទី​២០ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​ និង​៣០​នាទី ព្រឹក​នេះ ទើប​រកឃើញ​អាវុធ​ម៉ាក់ AK47​​ កាត់​ស្វាយ​១​ដើម​បង់​៣​គ្រាប់​៤៧​គ្រាប់ និង​អាវុធ​ខ្លីម៉ាក់​K54​មួយ​ដើម បង់​១​គ្មាន​គ្រាប់ ដែល​ពួកវា​លាក់ទុក​ក្នុង​អណ្តូងទឹក​ក្នុង​ប្លង់ដី​ទំនេរ​ក្បែរ​វាលស្រែ​ ​និង​ព្រៃរបោះៗ​ដោយ​រុំ​ថង់​ប្លា​ស្ទី​ច​បី​ជាន់​និង​ច្រក​បេ ជី មួយ​ជាន់​ទៀត​ព្រមទាំង​កាំភ្លើង​លាប​ខ្លាញ់គោ​ទៀតផង​។​

    ប៉ូលិស​បន្តថា អាវុធ​នេះ​ពួកវា​លាក់ទុក​នៅ​ខាងលិច​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា​ស្រុក​បារាយ​ណ៍​។​ ក្រោយពី​ការរកឃើញ​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កែ ខាន់​ណា​រ៉ា ស្នងការរង​ទទួល​យុត្តិធម៌ និង​លោក​អធិការ អធិការរង ព្រមទាំង​ប៉ូលិស​លិ​ស​ប៉ុស្តិ៍​ក្រវ៉ា បានធ្វើ​កំណត់ហេតុ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បារាយ​ណ៍ ដើម្បី​ត្រៀម​ធ្វើ​កោសល្យវិច័យ​នៅ​នាយកដ្ឋាន​បច្ចេកទេស បម្រើ​ឱ្យ​កិច្ចការ​ជំនាញ​ផ្សេងៗ បន្តទៀត៕

adverise with khmeread

មតិយោបល់