adverise with khmeread 15134055 1182663918487148 1416357483 o

ឱ្យ​យក​ធុង​ជ័រ​ទៅ​លក់បានលុយជាងមួយពាន់ដុល្លារ ​ស្រាប់តែ​យកលុយ​ចាយ​អស់​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​២០​នាទី​យប់​ក្នុងករណី រំលោភ​លើ​ទំនុកចិត្ត បន្ទាប់ពី​បាន​យក​ធុង​ជ័រ​ក្រុមហ៊ុន​ទៅ​លក់​ចាយ​អស់​កាលពី​ថ្ងៃទី​១៥ ​វិច្ឆិកា ​២០១៦ ​វេលា​ម៉ោង​៩​ព្រឹក កន្លងទៅនេះ​ចំណុចកើតហេតុ ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ហ៊​ន វ៉ាន់​អ៊ី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅៗ ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​ប្រធាន​រោងចក្រ​ផលិត​ធុង​ជ័រ​។​

    ចំណែក​ជនសង្ស័យ ឈ្មោះ កោ មេសា ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្ម​ករល​ក់​ធុង​ជ័រ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឈ្មោះ ហ៊​ន វ៉ាន់​អ៊ី ដែលជា​ប្រធាន​រោងចក្រ​ផលិត​ធុង​ជ័រ មាន​ទីតាំងនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល បានប្រគល់​ធុង​ជ័រ​ឱ្យជនសង្ស័យ​ជា​កម្មករ យកទៅលក់​នៅ​ខេត្តក្រចេះ ហើយ​ធុង​នេះ​លក់បាន​ប្រាក់​សរុប​ចំនួន​១.៨០០$ ផាត់​សា​ហ៊ុយ​ចាយ​ហើយ​នៅសល់​ចំនួន​១.៥០០$ ចំពោះ​ប្រាក់​នេះ​ត្រូវបាន​ជនសង្ស័យ​ខាងលើ​យកទៅ​ចាយវាយ​អស់ ដោយគ្មាន​ការអនុញ្ញាត​ពី​ប្រធាន​ក្រុមហ៊ុន​ឡើយ​។​

    លុះ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​២០​នាទី​យប់​ជនរងគ្រោះ ជា​ប្រធាន​រោងចក្រ​បាន​នាំខ្លួន​ជនសង្ស័យ យកមក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ស្តី និង​ដាក់​ពាក្យបណ្ដឹង​ពេលនោះ​តែម្ដង។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់