adverise with khmeread Philip ng and moon lau

Philip Ng និង Moon Lau ចូលរួមកម្មវិធីរួមគ្នាដូចជាគូស្នេហ៍

គូស្នេហ៍ក្នុងពាក្យចចាមអារ៉ាមតារាភាពយន្ត Philip Ng និងតារាស្រី Moon Lau បាន​ចូល​រួម​កម្មវិធី​បុណ្យ​ណូអែល​ក្នុងឋានៈ​ជា​គូស្នេហ៍​កាលពីថ្ងៃទី​១៣​ខែ​វិច្ឆិកា។ ទោះបីជា​យ៉ាងណា អ្នកទាំង​ពីរ​អះអាង​ថា ពួកគេ​គ្រាន់តែជាមិត្តភក្តិធម្ម​តា ប៉ុន្តែ​អ្នក​ទាំង​ពីរ​បន្ត​ចែចង់គ្នា​នៅលើ​ឆាក​ និងអំឡុង​ពេល​ផ្តល់បទសម្ភាស។

ខណៈ​ Philip ធ្វើ​ការ​ងារ​នៅ​អាមេរិក​នៅពេល​ថ្មីៗនេះ អ្នកទាំងពី​រ​បាន​បែក​គ្នា​មួយរយៈ​ប៉ុន្តែ​ Philip បាន​បង្ហើបប្រាប់ថា ពួកគេបាន​ជួបគ្នា​ដោយចៃដន្យ​នៅ​តាម​ផ្លូវ​ បន្ទាប់ពីវិល​ត្រឡប់​មក​​ហុងកុង​វិញ។ នៅ​ពេល​សួរ​នាំ​ថា តើ​លោក​សប្បាយ​ចិត្ត​ទេនៅពេល​បានជួប​ជុំគ្នាឡើង​វិញ អ្នក​ទាំង​ពីរ​សារភាព​ថា ពួកគេ មាន​អារម្មណ៍​រីករាយ​មែនទែន។​

ចំណែក Moon Lau បាន​និយាយថា នាង​បន្ត​ធ្វើ​ការងារ​អំឡុងថ្ងៃបុណ្យ​ណូអែល ប៉ុន្តែ​នឹង​មាន​ពិធីជប់លៀងជាមួយគ្រួសារ​និង​មិត្តភក្តិរបស់នាង​រួម​ទាំង​ Philip ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់