adverise with khmeread Unnamed

កុងតឺន័រ​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នា​ក់នៅ​ស្រុក​កណ្តាលស្ទឹង

    កណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កុង​ទី​ន័​រ និង​ម៉ូតូ នៅវេលា​ម៉ោង​៩​ និង​៣០​នាទី យប់​ថ្ងៃទី១៩ ​វិច្ឆិកា​ ២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ចន្លោះ​គីឡូម៉ែត្រ​លេខ​23-24។

    ប៉ូលិស​និយាយថា រថយន្ត​កុង​ទី​ន័​រ ស្លាកលេខ ភ្នំពេញ 3B -5158 បើកបរ​ក្នុងទិសដៅ​ពី​តាកែវ​ទៅ​ភ្នំពេញ បាន​បុក​ម៉ូតូ​ពីក្រោយ (​ស្រប​ទិស​គ្នា​) ម៉ូតូ​ម៉ាក​សង់​125 ពណ៌​ខ្មៅ ភ្នំពេញ ​1CC-8968 បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ ​(​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ​នៅ​កន្លែងកើតហេតុ​។​ ចំណែក​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់​។​

    មូលហេតុ អ្នកបើកបរ​កុង​ទី​ន័​របើក​លឿន មិន​ប្រុងប្រយ័ត្ន​។ សព​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ៕

adverise with khmeread

មតិយោបល់