adverise with khmeread Unnamed %281%29

បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ទម្ងន់​ ០,៨៩ ​ក្រាម​ទៅ​តុលាការ

    បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ និង​ថ្នាំញៀន​ទម្ងន់​ ០,៨៩​ ក្រាម​ នឹងត្រូវ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​រំចេក៤​ សង្កា​ត់រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

    ប៉ូល​ស​និយាយថា ប៉ូលិស​ក្រុង​បានធ្វើការ​បង្ក្រា​ប​ករណី ចែកចាយ​គ្រឿងញៀន​ហាមឃាត់​ដោយ​ខុស ច្បាប់ មួយ​ករណី​ក្នុង​បទ ល្មើស​ជាក់ស្តែង និង​ឃាត់ មនុស្ស​ចំនួនម្នាក់​ ភេទ​ប្រុស ​នៅ​ចំណុច​ភូមិ​រំចេក៤ ​សង្កា​ត់រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

    លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​នៃ​ស្នងការដ្ឋាន​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ លី សុ​ផា​ណា​រ៉ាត់ ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ ២០ ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង លោ​កថា​ក្នុង​ប្រតិបត្តិការ នេះ​ដកហូត​បាន​ថ្នាំ​ញឿ​ន (​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ​ICE ​ចំនួន​០៣​ថង់ ​ទម្ងន់​០,៨៩ ក្រាម​) ទូរស័ព្ទដៃ​ចំនួន ០១។​

    ក្រោយ​ធ្វើការ​ស្រាវជ្រាវ​សង្ស័យ និង​វត្ថុតាង​ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

adverise with khmeread

មតិយោបល់